ព័ត៌មាន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាព
ជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេង សំរិន បានបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេង សំរិនបានជួបចរចា ជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai ទទួលជួបសន្ទនា ជាមួយប្រធានសមាគមមិត្តភាព វៀតណាម កម្ពុជា និងចួលរួមសកម្មភាពមួយចំនួនទៀត។
នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង តាមរយៈកាណាល់កិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ ទំនាក់ទំនងរវាងប្រជាជន ជំរុញដោយឥតឈប់ឈរនូវបណ្ដាសកម្មភាពមិត្តភាព និងជំរុញកិច្ចការឃោសនា អប់រំប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាសម្រាប់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺយុវជនជំនាន់ក្រោយៗ។ ភាគីទាំងពីរ ក៏បានពិភាក្សាលើបញ្ហា អន្តរជាតិ និងតំបន់ដែលមានការយកចិតទុកដាក់ដូចគ្នា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម