• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសាធារណរដ្ឋឆែក


ឮលោកស្រី Nguyen Thi Kim Ngan បានជួប
សន្ទនាជាមួយនាយករដ្ឋមន្រ្តីលោក Bohuslav Sobotka (VOV)

នាថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Prague ប្រទេសឆែក​បាន​ប្រារព្ធ​ឡើង​ពិធីទទួបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ។ នៅក្នុងកិច្ចចរចាជាមួយប្រធានព្រឹទ្ធសភាឆែកលោក Milan Stech ភាគីទាំងពីរបានឯកភាពគ្នាពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានិងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរគប្បីបន្តពង្រឹងនិងពង្រឹងទំនាក់ទំនងនៅលើវេទិកាសភាពហុភាគីដែលប្រទេសទាំងពីរជា​សមាជិក​ដូចជា IPU ASEP ទន្ទឹមនោះ បន្តរក្សាការផ្លាស់ប្តូបទពិសោធន៍ក្នុងវិស័យសកម្មភាពរបស់សភា​។

បន្ទាប់​ពី​កិច្ចចរចា ប្រធានរដ្ឋសភាវៀតណាមនិងប្រធានព្រឹទ្ធ​សភា​ឆែកបានអញ្ជើញ​ជាសហអធិបតីសន្និសីទកាសែត​។ ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

"ខ្ញុំនិងប្រធានព្រឹទ្ធសភា​នៃសាធារណរដ្ឋឆែក​មាន​កិច្ចចរចា​យ៉ាង​ស្មោះ​ត្រង់និងពិភាក្សាអំពីបញ្ហាដែលរដ្ឋ​សភា​នៃប្រទេសទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា។ យើងខ្ញុំបានបញ្ជាក់ថាទំនាក់ទំនងរវាងវៀតណាមនិង​សាធារណរដ្ឋឆែកជាទំនាក់ទំនងប្រពៃណីដ៏ល្អប្រលើរ​។ យើងខ្ញុំមានបំណាង​ជាមិត្តភក្តិដ៏​ល្អជាមួយ​ប្រជាជន​ឆែកនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ​ប្រកដ​ដោយប្រសិទ្ធភាពសំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋទាំងពីរ”។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាឆែកលោក Milan Stech មានបំណងថាវៀតណាម បង្កលក្ខណៈងាយស្រួលសម្រាប់​សហគ្រាស់ឆែកមកវិនិយោគនៅវៀត​ណាម​ ដើម្បី​ផលប្រយោជន៍របស់ភាគីទាំងពីរ។

មុននោះ នាថ្ងៃទី ១២ មេសាដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយប្រធានាធិបតីឆែកលោក Milos Zeman និង នាយករដ្ឋមន្រ្តីលោក Bohuslav Sobotka​។ នៅក្នុងជំនួបទាំងពីរនេះ​ ​លោក​ស្រី Nguyen Thi Kim Ngan បានបញ្ជាក់ថា វៀតណាមជានិច្ចកាល​យកចិត្តទុក​ដាក់ក្នុងការអភិវឌ្ឍ​ទំ​​នាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី ដែល​ក្នុងនោះ​មានឆែកផង ។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់​ថា​វៀត​ណាម ត្រៀមខ្លួនជា​ស្រេច​ គាំទ្រដល់សាធារណរដ្ឋឆែកដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាននិងបណ្តា​ប្រទេសជាសមាជិកនៅតំបន់។ ប្រធានរដ្ឋសភាវៀតណាមមានបំណងថាប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីឆែក​លើកទឹកចិត្តឱ្យសហគ្រាស​ដែលមានប្រៀប​ខ្លាំង​មកបណ្ដាក់ទុននៅវៀតណាមលើវិស័យដូចជា៖ ថាម​ពលកកើតឡើងវិញ ផលិតផលគ្រឿងយន្ត លោហធាតុ ធ្វើអាជីវកម្មផលរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន គ្រឿងអេឡិចត្រូនិច និងតម្បាញកាត់ដេរជាដើម។ 

នាថ្ងៃទី ១៣ មេសា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទី​ក្រុង​ Karlovy Vary។ ក្នុងជំនួបជាមួយអភិបាលទីក្រុង លោក Petr Kulhanek លោកស្រី Nguyen Thi Kim Ngan បានសង្ឃឹមថា៖ រដ្ឋអំណាចទីក្រុងយកចិត្តទុកដាក់ជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងទី​ក្រុង​ជាមួយតំបន់​នានារបស់វៀតណាម ជាពិសេសគឺខេត្ត Quang Ninh និងខេត្ត Khanh Hoa៕

​តាម VOV5-វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top