
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធាននិងជាអគ្គនាយកទីភ្នាក់ងាសារព័ត៌មាន
Kyodo Newsលោក Masaki Fukuyama
នៅក្នុងជំនួបជាមួយប្រធាននិងជាអគ្គនាយកទីភ្នាក់ងាសារព័ត៌មាន Kyodo News លោក Masaki Fukuyama នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមនិងជប៉ុនមានការជឿទុកចិត្តគ្នាលើវិស័យនយោបាយ មានលក្ខណៈស្រដៀងអំពីវប្បធម៌និងទទួលបានសមិទ្ធិសហប្រតិបត្តិការជាច្រើននាពេលកន្លងទៅ។ លោកប្រធានរដ្ឋបានចាត់ទុកថា ក្នុងនាមជាបណ្តាទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាមនិងជប៉ុន ហើយមានអ្នកយកការណ៍ប្រចាទាំងនៅវៀតណាមនិងជប៉ុននោះ ទីភ្នាក់ងារសារព័ត៌មានវៀតណាមនិង Kyodo News គប្បីបង្កើនការផ្សព្វផ្សាយព័ត៌មានឧទ្ទេសនាមអំពីទឹកដី មនុស្សនិងបរិយាកាស ធ្វើអាជីវកម្មរបស់គ្នាទៅវិញទៅមក រួមចំណែកពង្រីកសក្កានុភាពសហប្រតិបត្តិការទ្វេភាគីនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការយល់ដឹងនិងជឿជាក់គ្នារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម