• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រីលោក Asder Janos


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan 
ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រីលោក Asder Janos ( Lê Tuyết/VOV)

នាល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Budapest ប្រទេសហុងគ្រី ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ជួបសន្ទនា​ជាមួយ​ប្រធានាធិបតីហុងគ្រីលោក Asder Janos​។ ជូនដំណឹង​អំពី​លទ្ធផល​នៃកិច្ចចរចា​រវាងប្រធារដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមនិងហុងគ្រី​មានទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណីយ៉ាងល្អប្រសើរ។ វៀតណាម​អះ​អាង​ថា​​គាំទ្រហុងគ្រីឈរឈ្មោះ​ជា​សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអាណត្តិ ២០១៧ - ២០១៩។

ប្រទេសទាំងពីរបានអនុវត្ត យន្តការពិគ្រោះយោបល់​និងគាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅវេទិការពហុភាគីនិងអង្គការអន្តរជាតិ។ ប្រធានាធិបតីលោក Asder Janos បានបញ្ជាក់ថាហុងគ្រីជានិច្ចកាលយកចិត្តទុកដាក់​ចំពោះតួនាទីរបស់​សហគមន៍​ជនជាតិវៀតណាម និងអ្នកធ្លាប់សិក្សានៅហុងគ្រី​ហើយលោកមានបំណងថា ជនវៀតណាមបាននិងកំពុងរស់នៅ សិក្សា​នៅ​ហុងគ្រីនឹងបន្ដជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាល្ងាចថ្ងៃទី ១០ មេសាដដែល នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីហុងគ្ រីលោក Orban Viktor​ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានគាំទ្រចំពោះគោលនយោបាយរបស់ហុងគ្រីក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនៃប្រទេសទាំងពីរ​ ក្នុងនោះរួម​មានការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីអំពីកិច្ចសហប្រតិបត្តិការឥណទានដោយមានតម្លៃ ៤៤០ លានអឺរ៉ូ។ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងអំពីលទ្ធផលនៃកិច្ចចរចាជាមួយប្រធានរដ្ឋសភាលោក Laszlo Kover​។ នាយករដ្ឋមន្រ្តីលោក Orban Viktor បានឲ្យដឹង​ថាហុងគ្រី​ចាត់ទុក​វៀត​ណាម​ជាដៃគូយុទ្ធសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍។  នាយករដ្ឋ​មន្រ្តី លោក Orban Viktor អះអាងថាទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc ក្នុងឆ្នាំនេះ​នាយករដ្ឋមន្ត្រីហុងគ្រី​នឹងអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចនៅវៀតណាមផងដែរ ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយប្រធាន សមាគម​មិត្តភាពហុងគ្រី - វៀតណាម លោក Botsz Laszlo ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top