
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី
នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដល់ ព្រលាន យន្តហោះ Budapest រដ្ឋធានី Budapest ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវ ការនៅហុងគ្រី ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ មេសា តាមសេចក្ដីអញ្ជើញរបស់ប្រធាន រដ្ឋសភាហុងគ្រី លោក Laszlo Kover។
នាថ្ងៃនេះដែរ ក្នុងចំនួបសន្ទនាជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋសភាហុងគ្រី លោក Gulyas Gergely បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកជំរុញថែមទៀតទំនាក់ទំនង នយោបាយ សេដ្ឋកិច្ច សង្គមដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។រីឯ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងជំនឿជាក់ថា៖ ដំណើរ ទស្សនកិច្ចលើកនេះនឹងពង្រឹងនិងពង្រីកទំានក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម