• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing


នាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing (minzza.com)
 
នារសៀលថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Min Aung Hlaing  អគ្គមេបញ្ជាការកំលាំងប្រដាប់អាវុធ​មីយ៉ាន់ម៉ា​ ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖

មីយ៉ាន់ម៉ាជានិច្ចកាលជាដៃគូសំខាន់ ដែល
ត្រូវបានផ្តល់អាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ប្រធានរដ្ឋវៀតណាមបានស្នើថា៖ នាពេលខាងមុខ ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរបញ្ជាណែនាំសមត្ថកិច្ចស្រាវជ្រាវនិងអនុវត្តវិធានការជាក់ស្តែងក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ​លើ​វិស័យការពារប្រទេសទ្វេភាគី។  រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីកងទ័ពនៃ ​ប្រទេស​ទាំងពីរកាន់តែសហប្រតិបត្តិការឲ្យស៊ីជម្រៅថែមទៀត។ រីឯខ្លួនវិញ ​នាយឧត្តមសេនីយ៍ Min Aung Hlaing បានជូនដំណឹងលទ្ធផលនៃការចរចាររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលពេទ្យយោធាការប្រយុទ្ធប្រឆាំងនឹងបទល្មើស។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
 Ngan បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Min Aung Hlaing ផងដែរ ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top