
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត
អេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម
(រូបថតៈ Nhan Sáng-TTXVN)
នាព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមមានការយកចិត្តទុកដាក់និងមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអេស្ប៉ាញ។
ប្រធានរដ្ឋ លោកTran Dai Quang បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូនិងរឹតបន្តឹងទំនាក់ទំនងទ្វេភាគី។ រួមជាមួយគ្នានោះ ភាគីទាំងពីរគប្បីកសាងយ៉ាងឆាប់ៗនូវកម្មវិធីសកម្មភាពធ្វើជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាប៉ុន្មានឆ្នាំខាងមុខក្នុងនោះសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យដែលអេស្ប៉ាញមានឧត្តមភាពហើយ វៀតណាមកំពុងផ្តល់អាទិភាព។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអេស្ប៉ាញបានជឿជាក់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-EU មានសុពលភាពនោះ នឹងមានវិនិយោគិនជាច្រើនមកធ្វើការវិនិយោគនៅវៀតណាមក្នុងនោះមានទាំងវិនិយោគិនអេស្ប៉ាញ។ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា អេស្ប៉ាញជានិច្ចកាលគាំទ្រវៀតណាមចុះឈ្មោះសម្រាប់តំណែងសំខាន់ៗនៅបណ្តា វេទិកាអន្តរជាតិ៕តាម VOV5 - វិទ្យុសម្លេងវៀតណាម