• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីច្រត់នង្គ័លឆ្នាំ២០១៧នៅឃុំ Doi Son


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីច្រត់នង្គ័លឆ្នាំ២០១៧នៅឃុំ Doi Son

នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវាលស្រែឃុំ Doi Son (ស្រុក Duy Tien ខេត្ត Ha Nam) បានប្រព្រឹត្តទៅពិធីច្រត់នង្គ័ល Doi Son ២០១៧។ ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមក្នុងពិធីនិងអនុវត្តពិធីច្រត់​នង្គ័ល​ បើករដូវកាលថ្មីដោយបួងសួងសួមឲ្យអាកាសធាតុអំណោយផល មនុស្សគ្រប់រូបរស់នៅក្នុងភាពសុខសាន្ត
ត្រាននិងប្រទេសជាតិសម្បូធូរធាចម្រូងចម្រើន។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ក្នុងចំណោមពីធីបុណ្យប្រពៃណីរាប់ពាន់លើទូទាំងប្រទេសនោះគឺពិធីច្រត់នង្គ័លបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ល្អប្រសើរក្នុងជីវភាពសង្គមដែលបានរដ្ឋទទួលស្គាល់ជា “បេតិកភ័ណ្ឌវប្បធម៌អរូបី​”​។​​ ការរក្សាទំនៀមទម្លាប់រៀបចំពិធីច្រត់នង្គ័លនេះគឺមានអត្ថន័យសំខាន់ ដែលរក្សាបាននូវតម្លៃវប្បធម៌ផងនិងលើកទឹកចិត្តប្រជាកសិករអភិវឌ្ឍន៍វិស័យកសិកម្ម​តាមស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៧ (នីតិកាលទី១០)ស្តីពីកសិកម្ម កសិករនិង ជនបទផង។ លោក Tran Dai Quang ក៏បានស្នើឲ្យក្រសូងស្ថាប័នគ្រប់ជាន់ថ្នាក់និង ប្រជាជនគ្រប់ស្រទាប់ប្រឡងប្រណាំងអនុវត្តប្រកបដោយជោគជ័យរាល់គោលដៅ គោលនយោបាយរបស់​បក្សនិងរដ្ឋស្តីពីកសិកម្ម កសិករនិងជនបទរួមទាំងការ​កសាងជនបទថ្មីផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top