ប្រធានរដ្ឋ លោក Tran Dai Quang ជួបសន្ទនាជាមួយអតីតអ្នកជំនាញការវៀតណាមនៅកម្ពុជា
ជំនួបនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានប្រធានរដ្ឋក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៨ ទិវាយុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងអ្នកជំនាញការវៀតណាមជួយឧបត្ថម្ភប្រជាជនកម្ពុជា ផ្តួលរលំរបបប្រល័យពូជសាសន៍ (ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩-ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានថ្លែងថា៖
“ បណ្ដាពលីកម្មរបស់អតីតអ្នកជំនាញការវៀតណាមគឺត្រូវគោរព។បណ្ដាយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមបានមិនអើពើដល់ការលំបាកសាកល្បងពលីកម្មជានិច្ចកាលប្រកៀកស្មាជាមួយបដិវត្តន៍កម្ពុជា ក្នុងបុព្វហេតុកសាង ការពារ ស្តារឡើងវិញនិងអភិវឌ្ឍន៍ប្រទេសជាតិ។ បណ្ដាយុទ្ធជ័យ ស្នាដៃឆ្នើម ការរួមវិភាគទាននិងពលីកម្មធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ចំពោះពដិវត្តន៍កម្ពុជាដែលបានរដ្ឋនិងប្រជាជនកម្ពុជាក៏ដូចជា បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរព រាប់អាន កត់សម្គាល់ វាយតំលៃខ្ពស់និងប្រគល់ជូនរង្វាន់កិត្តិនាមជាច្រើន៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម