ព័ត៌មាន
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ច
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)មហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើត (ថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៧៦ - ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦)។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋ លោក Tran Dai Quang បានលើកសរសើរសមិទ្ធិផល ស្នាដៃឆ្នើម ដែលមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញទទួលបាន ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ស្ដីអំពីភារកិច្ចខាងមុខ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖
“សាលាត្រូវជំរុញខ្លាំងការងារស្រាវជ្រាវវិទ្យាសាស្ត្រ តាមទិសបណ្ឌិតសភា និងប្រកាសអន្តរជាតិកសាងសាលាអោយក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ ស្ដីអំពីសេដ្ឋកិច្ច ធរកិច្ច អាជីវកម្ម ច្បាប់ មានគុណភាពខ្ពស់ មានកំរិតតំបន់ និងអន្តរជាតិ។ រួមសហការជិតស្និទ្ធជាមួយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ បង្កើនការប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ អ្នកវិភាគ ស្រាវជ្រាវ និងកំណត់គោលនយោបាយ នៅក្នុងនិងក្រៅប្រទេស បំរើការអភិវឌ្ឍន៍ របស់ទីក្រុងហូជីមិញ ខេត្តនិងទីក្រុងផ្សេងៗ នៅតំបន់វាលសណ្ដទន្លេ Cuu Long និងសហគមន៍អង្គភាពអាជីវកម្ម៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម