• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួលជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​លោក​ Thoonglun Sisulit​


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith

នៅក្នុងជំនួប​ជាមួយ នាយករដ្ឋ មន្ត្រីឡាវលោក Thoonglun Sisulith នា​រសៀល​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦​​ ប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ស្រី Nguyen Thi Kim Ngan​បាន​សម្តែង​ក្តី​សប្បា​យ​រីក​រាយ​ចំពោះ​ការ​អភិវឌ្ឍន៍​​កាន់​តែ​ល្អ​ប្រសើ​ ពីមួយថ្ងៃទៅមួយ​ថ្ងៃ​នៃទំ​នាក់​ទំនង​មិត្តភាព​ប្រពៃ​ណី សាមគ្គី​ភាព​ពិសេស​និង​កិច្ច​សហប្រតិ​បត្តិការ​​ លើគ្រប់វិស័យ​រវាង​វៀត​ណាម​ ជាមួយឡាវនាពេលកន្លងទៅ។ ប្រធាន​រដ្ឋសភាវៀត​ណាម ជឿជាក់​ថា នាពេល​ខាង​មុខ នាយក​រដ្ឋមន្ត្រីឡាវ​នឹងបន្តផ្តោតការយកចិត្ត​ទុក​ដាក់ បញ្ជា​ណែនាំ​ជម្រុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើគ្រប់​វិស័យ​ ជាពិសេស​លើវិស័យ​ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

​​រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវលោក Thoonglun Sisulith មានបំណងថា រដ្ឋសភា​វៀតណា​ម​នឹង​រឹត​បន្តឹង​កិច្ច​សហប្រតិ​បត្តិការ ជាមួយរដ្ឋសភាឡាវក្នុងការងារតាក់តែង​ច្បាប់​។ នាយករដ្ឋមន្ត្រីឡាវក៏សម្តែងក្តីសង្ឃឹម​ថា វៀតណាម នឹង​បង្កលក្ខណៈ​ងាយ​ស្រួលសម្រាប់​រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​រាល់​កិច្ច​ព្រម​​ព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី រួម​ចំណែកចូលក្នុងការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ផែន​ការ​សហ​ប្រតិបត្តិការ រវាងរដ្ឋាភិបាល​ទាំងពីរក្នុង​ឆ្នាំ២០១៦​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top