ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí
ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiéchí ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និងអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៩ គណៈកម្មាធិការបញ្ជាណែនាំសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរព និងយកចិត្តទុកដាក់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងជិតខាងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនចិន ហើយចាត់ទុកនេះគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជួរមុខក្នុងគោលននយោបាយកិច្ចការបរទេស របស់វៀតណាម។ ប្រធានរដ្ឋ លោក Tran Dai Quang ស្នើថាក្នុងរយៈពេលខាងមុខនេះ ភាគទាំងពីរ គប្បីអនុវត្តយ៉ាងម៉ត់ចត់បណ្ដាកិច្ចព្រមព្រៀង និងការឯកភាពរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កើនទំនុកទុកចិត្តនយោបាយ និងការឃោសនាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា។
ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ប្រធានរដ្ឋស្នើអោយភាគីទាំងពីរ អនុវត្តយ៉ាងម៉ត់ចត់កិច្ចព្រមព្រៀងនិងការឯកភាពរួម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលក្នុងនោះមានការព្រមព្រៀង អំពីបណ្ដាគោលការជាសារវ័ន្តបញ្ជាណែនាំដោះស្រាយជំលោះនៅលើសមុទ្រ វៀតណាមនិងចិន គ្រប់គ្រងការខ្វែងគំនិតប្រកបដោយល្អ គ្មានសកម្មភាពបង្កើនជំលោះ និងអនុវត្តប្រកបដោយប្រសិទ្ធិភាព សេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចការកសាងក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ១៩៨២ រក្សាសន្តិភាពស្ថិរភាព នៅសមុទ្រខាងកើតនិងតំបន់។
រីឯសមាជិកក្រុមប្រឹក្សារដ្ឋចិន លោកYang Jiéchí បានអះអាងថា៖ បក្ស រដ្ឋាភិបាលចិនជានិច្ចកាលពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា ជាមួយវៀតណាម ។ លោកក៏បានស្នើអោយភាគីទាំងពីរត្រូវបន្តរក្សាការផ្លាស់ប្តូរជំនួបប្រាស្រ័យ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ និងដោះស្រាយជំលោះនៅលើសមុទ្រអោយបានសមស្រប។
មុននេះ នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោកNguyen Phu Trong ក៏មានជំនួបសន្ទនា ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោកYang Jiéchí ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម