ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បំពេញទស្សនកិច្ចការងារនៅខេត្ត Lang Son
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅទស្សនាសួនច្បារម្រេសនៅ
ភូមិ Bac Dong ២ ឃុំ Gia Cat (រូបថត៖VOV)
ត្រូវតែរក្សារូបសណ្ឋានជនបទថ្មី ហើយក្នុងការងារបញ្ជាណែនាំថ្នាក់ដឹកនាំ ត្រូវតែជិតស្និទ្ធជាមួយប្រជាជន បង្កើតការស្រុះចិត្តគំនិត និងលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ នេះជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅពេលអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំឃុំ Gia Cat និងថ្នាក់ដឹកនាំស្រុក Cao Loc ខេត្ត Lang Son ភាគខាងជើងវៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។ លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ ចំពោះរាល់ស្នាដៃដែលឃុំ Gia Cat ទទួលបាន ព្រមទាំងសំណូមពរឲ្យថ្នាក់ដឹក នាំឃុំត្រូវបន្តស្រាវជ្រាវរូបសណ្ឋានផលិតកម្មថ្មីៗឲ្យសមស្របទៅនឹងទីផ្សារ។ នាថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្តLang Son អំពីស្ថានភាពអនុវត្តន៍សេចក្ដីសំរេចចិត្ត របស់រដ្ឋសភានិងរដ្ឋាភិបាល ស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានក្រើនរលើក ខេត្ត Lang Son ត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការងារកែលំអរបរិយាកាសវិនិយោគ ដើម្បីទាក់ទាញប្រភពទុន ហើយបែងចែកប្រភពកម្លាំងសំរាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីនោះ ខេត្តក៏ត្រូវតែយកចិត្តទុកដាក់ដល់ការកែលំអរប្រព័ន្ធគមនាគមន៍ ផ្លូវហាយហ្វៃដើម្បីពង្រីកនូវឧត្តមភាពសេដ្ឋកិច្ច ច្រកទ្វារព្រំដែនអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម