• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចបនៅឡាវ


ប្រធានរដ្ឋលោក Tran Dai Quangទស្សនារូបសណ្ឋានផលិតកម្មនៅរោងចក្រកែច្នៃជ័រកៅស៊ូ ឡាវ-វៀតណាម

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពី ខេត្ត Champasak បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសឡាវ និងអញ្ជើញបន្តដំណើរទស្សនកិច្ចទៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សន​កិច្ចថ្នាក់រដ្ឋទៅព្រះរាជាណាចក្រកម្ពុជារបស់ ប្រធានរដ្ឋ លោក Tran Dai Quang តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី។

មុននោះ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ប្រធានរដ្ឋ Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅសាកសួរសុខទុក​ចំពោះអតីតប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ឡាវនិងជាអតីតប្រធានរដ្ឋ ឡាវលោក Khamtay Siphandon។ នៅទីនេះ លោក Khamtay Siphandon បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាវទើបនឹងរៀបចំប្រកបដោយជោគជ័យនូវមហា សន្និបាតបក្សនៅប្រទេសនីមួយៗ តាមនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែ បានកំណត់ថា បន្តផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកនូវចំណង សាមគ្គីពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ រីឯខ្លួនវិញ លោក Tran Dai Quang បានអះអាងនូវគោលមាគ៌ាមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម​ក្នុងការបង្កើនទំនាក់ទំ​នង​ពិសេសរវាងវៀតណាមនិង ឡាវ។

ប្រធានរដ្ឋលោក Tran Dai Quangនិងលោកជំទាវក៏បានអញ្ជើញទៅដាក់ កម្រងផ្កានៅវិមានអនុស្សាវរីយ៍សម្ព័ន្ធប្រយុទ្ធឡាវ-វៀតណាមនៅខេត្ត Champasak និងទៅទស្សនារូបសណ្ឋានផលិតកម្មនៅរោងចក្រកែច្នៃជ័រកៅស៊ូ ឡាវ-វៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top