ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ឡាវលោក Somsavat Lengsavat
នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានអញ្ជើញទទួលជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Somsavat Lengsavat ដែលកំពុងបំពាញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់នូវលទ្ធផល សហប្រតិបត្តិ ការលើវិស័យកិច្ចការបរទេសរវាងប្រទេសទាំងពីរ នាពេលកន្លងទៅ។ លោកប្រធានរដ្ឋបានស្នើរឲ្យស្ថាប័ន នៃប្រទេសទាំងពីរ បន្តអនុវត្តជាក់ស្តែង ចំពោះរាល់កិច្ចសន្យាជាន់ខ្ពស់និងផ្សព្វផ្សាយ នូវទស្សនបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃបក្ស ទាំងពីរឲ្យចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
រីឯឧបនាយករដ្ឋមន្ត្រីឡាវលោក Somsavat Lengsavat បានស្នើរ ឲ្យភាគីទាំងពីរបន្តផ្លាស់ប្តូរលើយន្តការសហប្រតិបត្តិការ បង្ករលក្ខណៈងាយស្រួលសម្រាប់ ក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ បង្កើនការរួមសហការ។ លោកឧបនាយករដ្ឋមន្ត្រីឡាវ ក៏បានចែករំលែកជាមួយអង្គភាពអាជីវកម្មវៀតណាមដែលកំពុងជួបការលំបាកក្នុងការវិនិយោគនៅឡាវគឺ ដោយសារតម្លៃទីផ្សារមិនស្ថិរភាព ឧបនាយករដ្ឋមន្ត្រីឡាវ បានឯកភាពថា នឹងមានការផ្លាស់ប្តូរមតិរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរសម្រាប់ដោះស្រាយការរាល់ បញ្ហាជំពាក់ជំពិនជាបន្ទាន់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម