ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម
នៅក្នុងជំនួបធ្វើការនាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ សមាគមកាកបាតក្រហមវៀត ណាម បានរាយការណ៍ជូនប្រធានរដ្ឋលោក Truong Tan Sang នូវលទ្ធផលការងារ របស់សមាគមក្នុងឆ្នាំ២០១៥ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០១៦។ តាមនោះ ក្នុងឆ្នាំកន្លងទៅ រាល់ចលនានិងរូបសណ្ឋានដូចជា បុណ្យតេតដើម្បីជនក្រីក្រ និងជនរងគ្រោះ ដោយជាតិគីមីពុលព័ណ៌លឿងទុំ យុទ្ធនាការពិនិត្យព្យាបាលជំងឺមនុស្សធម៌ និងថែទាំសុខភាពសម្រាប់សហគមន៍ ដោយសមាគម បំផុសឡើងគឺទទួលបានលទ្ធផលជាក់ស្តែងជាច្រើន ពោលគឺជួយជនក្រីក្រលើទូទាំងប្រទេសចំនួន១៧លាននាក់។ ក្នុងឱកាសនេះដែរលោកប្រធានរដ្ឋបានក្រើនរំលឹកថា ដោយសកម្មភាពទាំងអស់របស់សមាគម គឺសំដៅជួយមុខសញ្ញាជួបការលំបាក ជាពិសេសជនរួមជាតិនៅជាប់ព្រំដែន ដូច្នេះសមាគមគ្រប់ជាន់ ថ្នាក់ត្រូវមានគោលគំនិតថ្មីៗនេះ និងបង្កើតការងារធ្វើ រួមចំណែកកែលំអរជីវភាពរស់នៅសម្រាប់ប្រជាជន នៅតំបន់កំពុងជួបការលំបាកផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម