28/08/2019 11:54 GMT+7 Email Print Like 0

ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន


 ប្រធានគណៈចាត់តាំង មជ្ឈឹមវៀតណាមនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន លោក Pham Minh Chinh (ខាងស្ដាំ) និងអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញ វត្ថុជប៉ុនលោក Suzuki Keisuke (រូបថត៖ quochoi.vn)
 

នារសៀល​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅអគាររដ្ឋសភា ប្រធានគណៈចាត់តាំង មជ្ឈឹមវៀតណាម​និង​ជា​ប្រធាន​ក្រុម​សមាជិកសភាមិត្តភាពវៀតណាម​-ជប៉ុន លោក Pham Minh Chinh បានទទួ​លជួបសមា ជិកសភា​ អនុរដ្ឋ​មន្រ្តីក្រសួង​ហិរញ្ញ វត្ថុជប៉ុនលោក Suzuki Keisuke ដែលកំពុងមកបំពេញទស្ស​នកិច្ចការងារនៅវៀ​ត ណាម​។ នៅទីនេះ លោក Pham Minh Chinh បានជម្រាបថា ប្រទេសទាំងពីរមាន ឧត្តម​ភាព​ជាច្រើន​ដែល​អាច​បំពេញ​បន្ថែម ជួយឧបត្ថម្ភគ្នាដើម្បីអភិ​វឌ្ឍ ជាពិ សេសគឺ វៀ​តណាមនិង​ជប៉ុន​សុទ្ធតែ​ជាសមាជិក​នៃកិច្ច​ព្រម​ព្រៀង​ CPTPP។ លោក Pham Minh Chinh បានបន្តថែមទៀតថា រដ្ឋសភាវៀតណាមមានគោល បំណង​ចង់​អញ្ជើញ​សមាជិកសភាវ័យក្មេងជប៉ុនមកបំពេញទស្សនកិច្ច ជួប ប្រាស្រ័យជាមួយ​សមាជិក​សភាវ័យ​ក្មេង​វៀត​ណាម​នាខែ​មករាឆ្នាំ២០២០ សំដៅ បង្កើនទំនាក់ទំនងរវាងស្ថាប័​ននីតិបញ្ញត្តិទាំងពីរ​។
 
ចំណែក​ឯអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Suzuki  Keisuke បាន ស្នើអោយ​ប្រទេស​ទាំង​ពីរ​បន្ត​ផ្លាស់​ប្ដូរ​គណៈ​ប្រតិ​ភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ទៅ វិញទៅមកនាពេលខាងមុខ សំដៅជំរុញកិច្ច​សហប្រតិ​បតិ្តការ​សេដ្ឋ​កិច្ច​និង​ ពាណិជ្ជកម្ម។ លោក Suzuki Keisuke បានអះអាងថា វៀតណាមជាទីផ្សារគួរ អោយ​ទាក់​ទាញ​ចំពោះ​សហគ្រាស​ជប៉ុន​ហេតុនេះហើយសហគ្រាសជប៉ុនមាន ​គោលបំណង ថា ប​រិយាកាស​វិនិយោគធ្វើ​អាជីវកម្ម​នៅវៀត​ណាម​នឹងបន្តត្រូវ បានកែល​ម្អថែម​ទៀត​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ