ក្នុងឱកាសពិធីបុណ្យណូអែលឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើសារលិខិតអបអរសាទរជូនអ្នកមុខអ្នកការទាំងអស់ ប្រកបដោយសេចក្ដីកក់ក្ដៅ សុខសាន្តត្រាណនិងសុភមង្គល។
ក្នុងសារលិខិត លោក Do Van Chien បានសង្កត់ធ្ងន់ថា នៅក្នុងពិធីបុណ្យឆ្នាំនេះ បានប្រព្រឹត្តិទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់។ កម្មាភិបាល យុទ្ធជន និងជនរួមជាតិនៅទូទាំងប្រទេសដោយមិនប្រកាន់វណ្ណៈ វ័យអាយុ ភេទ ជនជាតិ និងសាសនាកំពុងសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នា “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចប្រយុទ្ធប្រឆាំងនឹងខ្លាំងសត្រូវអញ្ចឹង”។ គំរូជាច្រើនអំពីការលះបង់ដ៏ឧត្តុង្គឧត្តមរបស់អ្នកមុខអ្នកការកាតូលិក និងប្រូតេស្តង់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងខ្សែជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាបរិច្ឆាគថវិកាទៅក្នុងមូលនិធិវ៉ាក់សាំង និងការចែករំលែកទំនិញ សំភារៈ បរិក្ខាពេទ្យរាប់ម៉ឺនតោន គឺបានចូលរួមចំណែកជាមួយសង្គមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien មានជំនឿជាក់ថា សមាគមន៍សាសនា ជនរួមជាតិកាតូលិក និងប្រូតេស្តង់វៀតណាមជានិច្ចកាលពង្រីកប្រពៃណីស្នេហាជាតិយ៉ាងជិតស្និទ្ធិ និងរួមដំណើរជាមួយប្រជាជាតិ សាមគ្គីគ្នាជាងទៀត ក៏ដូចជាបន្តប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាមួយស្មារតី " សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ប្រកបដោយប្រសិទ្ធភាព " ដោយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ៕
![]() |
ទិដ្ឋភាពបុណ្យណូអែលឆ្នាំ២០២១ (រូបថត៖ Hoang Hieu/VNA) |

តាម VOV5 - វិទ្យុសម្លេងវៀតណាម