• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបវាយតម្លៃ​ខ្ពស់​ចំពោះភាពត្រៀម​ខ្លួន​ជាស្រេចរបស់វៀត​ណាម​ចំពោះ ​EVFTA និង IPA​


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួប ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម (រូបថត៖ TTXVN)
 

លោក Bernd Lange បានសម្ដែងនូវក្ដីសោមនស្សរីករាយដោយមានឱកាស ជួប​សន្ទនា​និង​ពិភាក្សា​ជាមួយ​ភាគី​ទាក់​ទិន​នានា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ដូច​ជាថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹក​នាំក្រ​សួង ស្ថាប័ន​ និងសហ គមន៍សហគ្រាស អំពីខ្លឹមសារដែលពាក់ព័ន្ធដល់កិច្ចព្រមព្រៀងទាំងពីរនេះ តាម នោះ​អាច​វាយតម្លៃ​ចំពោះ​ដំណើរការអនុវត្តក្រោយនោះរបស់វៀតណាម។
 
នារសៀលថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០១៩ ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange និងអនុប្រធានលោក Jan Zahradil បានឆ្លើយ សម្ភាសន៍សារព័ត៌មាន ជូនដំណឹង​ពីលទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​ការងារនៅ វៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែតុលា ដើម្បីវាយតម្លៃចំពោះការត្រៀម រៀបចំនិង​ត្រៀម​ខ្លួនជាស្រេចរបស់វៀតណាមចំពោះការងារអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និង​កិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) រវាង សហភាពអឺរ៉ុប (EU) និងវៀតណាម នាពេល​ខាង​មុខ​។
​ 
លោក Bernd Lange បានសម្ដែងនូវក្ដីសោមនស្សរីករាយដោយមានឱកាស ជួប​សន្ទនានិង​ពិភាក្សាជាមួយ​ភាគីទាក់​ទិននានាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹក​នាំ​ក្រសួង​ ស្ថាប័ន និងសហ គមន៍សហគ្រាស អំពីខ្លឹមសារដែលពាក់ព័ន្ធដល់កិច្ចព្រមព្រៀងទាំងពីរនេះ តាម នោះអាច​វាយតម្លៃ ចំពោះដំណើរការអនុវត្ត​ក្រោយនោះរបស់វៀតណាម។
 
ចំណែកឯអនុប្រធានលោក​ Jan Zahradil បានអោយដឹងថា ក្រោយពី ដំណើរការចរចាដ៏វែងមួយ ភាគី​ទាំង​ពីរ​បាន​ឈាន​​ដល់វគ្គពិចារណាអនុម័តហើយ រង់ចាំការសម្រេចចិត្តចុងក្រោយពី សភាអឺរ៉ុប។ នេះជាពេល​វេលា​ដែល​មាន​អត្ថ ន័យប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិង EU។ លោក Jan Zahradil បានចាត់ទុកថា វៀត​ណាម​ត្រូវការទាញយកឱកាសទាំងអស់ដើម្បីផ្ញើរសារដ៏វិជ្ជ មាននានា តាមនោះបង្កើត​ឡើង​បរិយាកាស​ដ៏ល្អ​ប្រសើរ​ ជួយសម្រួលដល់ការ អនុម័តលើ EVFTA និង IPA។ លោកបានជឿជាក់ថា នាខែកុម្ភៈឆ្នាំ២០២០ខាង មុខនឹង​មានលទ្ធផលដ៏ល្អប្រសើរចំពោះភាគីទាំងពីរ។
 
គួរបញ្ជាក់ថា​ ដំបូងបង្អស់ គណៈកម្មាធិការអឺរ៉ុបនឹងបោះឆ្នោតអនុម័តលើ កិច្ចព្រមព្រៀង​ទាំង​ពីរ​ពោល​ខាង​លើនា​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០២០ ហើយបន្ទាប់ នោះ សភាអឺរ៉ុបនឹង​បោះឆ្នោត​អនុម័ត​ជាផ្លូវការ​លើកិច្ច​ព្រមព្រៀង​ទាំងពីរ​នេះក្នុង សម័យប្រជុំសភាពេញអង្គរក្នុង​ខែកុម្ភៈឆ្នាំ​២០២០៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top