• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិអញ្ជើញមកទស្សនានៅខេត្ត Hoa Binh (វៀតណាម)

នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ​ដឹក​​នាំ​ដោយ លោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈ​កម្មាធិការ​មជ្ឈិមរណសិរ្សឡាវកសាងជាតិ បានអញ្ជើញមកទស្សនាខេត្ត Hoa Binh (ភាគខាងជើងវៀតណាម)។

 ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិអញ្ជើញមកទស្សនានៅខេត្ត Hoa Binh (វៀតណាម)

លេខាគណៈកម្មាធិការបក្សខេត្ត Hoa Binh លោក Bui Van Tinh បានស្វាគមន៍និងចែករំលែកមនោសញ្ចេតនាដ៏ស្មោះត្រង់និងស្អិតល្មួតរវាងប្រទេសទាំងពីរ ក៏ដូចជារវាងរណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវកសាងជាតិ​។

លោក Saysomphone Phomvihane បានអះអាងថា ក្នុងដំណាក់កាលតស៊ូប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិង​ចក្រពត្តិនិយមកាលពីមុន ប្រជាជនខេត្ត Hoa Binh បានជួយឧបត្ថម្ភគាំទ្របដិវត្តន៍ឡាវ និងរៀបចំទីតាំង ដើម្បីប្រារព្ធឡើងមហាសន្និបាតបំរុងសំរាប់បក្សប្រជានបដិវត្តន៍ឡាវលើកទី ២ ក៏ដូចជា រៀបចំមូលដ្ឋានសំរាប់ស្ថានីយ៍វិទ្យុសំលេង Pha Thet (ប្រទេសឡាវ) នេះគឺជាប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលបានថែរក្សា រួមចំណែកពូនជ្រុំឡើងមនោសញ្ចេតនាល្អសំរាប់ជំនាន់ដូចសព្វថ្ងៃ និងថ្ងៃអនាគតោផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top