ព័ត៌មាន
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

លោក Nguyen Van Binhប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញជួបសន្ទនាជាមួយ
គណៈ ប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (Nguyễn Dân - TTXVN)
នាល្ងាចថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ នៅទីនេះ លោក Nguyen Van Binh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិង IMF ហើយវាយតម្លៃវិជ្ជមានចំពោះលទ្ធផលធ្វើការងាររបស់គណៈប្រតិភូ។ លោក Nguyen Van Binh បានជូនដំណឹងអំពីគោលការណ៍ គោលនយោបាយធំៗរបស់បក្សកុម្មុយនីស្តវៀតណាមស្ដីអំពីការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន លើកកម្ពស់គុណភាពកំណើន ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងអនុវត្តដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រក្សាស្ថិរភាពនយោបាយសង្គមនៅក្នុងបរិយាកាសវៀតណាមចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី។
រីឯខ្លួនវិញ លោក Alex Moumouras ប្រធានគណៈប្រតិភូ IMF បានវាយតម្លៃខ្ពស់ចំពោះ គោលការណ៍គោលនយោបាយកំណែទម្រង់ទិសដៅរអភិវឌ្ឍន៍ដំណាក់កាល ២០១៦ - ២០២០ និងបណ្ដាអាទិភាពនៃគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ។ លោក Alex Moumouras បានអះអាងថា IMF នឹងសហប្រតិបត្តិការយ៉ាងជិតស្និតនិងជួយឧបត្ថម្ភវៀតណាមប្រកបដោយប្រសិទ្ធភាពថែមទៀត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម