09/09/2021 14:45 GMT+7 Email Print Like 0

ប្រទេសវៀតណាមប្តេជ្ញាអនុវត្តន៍ COP-21 និងជួយគាំទ្រការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

នារសៀលថ្ងៃទី ៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងវីយែន ប្រទេសអូទ្រីសប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយចំនួនក្នុងក្របខ័ណ្ឌនៃសន្និសីទប្រធានសភាពិភពលោកលើកទី៥ (WCSP5)។
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើក WCSP5  (រូបថត៖ VOV)
 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ  (រូបថត៖ VOV)


អញ្ជើញថ្លែងនៅក្នុងកិច្ចពិភាក្សាតាមប្រធានបទ “ការស្តារឡើងវិញក្រោយជំងឺរាតត្បាត៖ ផ្លាស់ប្តូរសេដ្ឋកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព” ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអំពាវនាវដល់សមាជិក សមាជិការដ្ឋសភាទាំងអស់ ត្រូវគាំទ្រ រួមដំណើរនិងជំរុញរដ្ឋាភិបាលឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ពង្រឹងការត្រួតពិនិត្យនិងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌច្បាប់ ជួយគាំទ្រនិងត្រួតពិនិត្យការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្របនឹងការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ COP-21, ការផ្លាស់ប្តូរសេដ្ឋកិច្ចឆ្ពោះទៅរកការស្តារបៃតងឡើងវិញ, សេដ្ឋកិច្ចវិលជុំ, ការលើកទឹកចិត្តដល់ការអភិវឌ្ឍទំនាក់ទំនងដៃគូសាធារណៈ-ឯកជន ក៏ដូចជាគាំទ្រការធ្វើសកម្មភាពរួមរបស់ប្រជាជន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “រួមជាមួយនោះ គឺពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសភាសំដៅចែករំលែកបទពិសោធន៍ដើម្បីរាំងស្កាត់ ជំងឺ កូវីដ ១៩ គាំទ្រដល់ការផ្គត់ផ្គង់វ៉ាក់សាំង សហការក្នុងការផលិតវ៉ាក់សាំងនិងលើកកម្ពស់សមត្ថភាពសុខាភិបាលសាធារណៈ ធានាសន្តិសុខសង្គម រក្សាផលិតកម្ម ស្ថិរភាពខ្សែសង្វាក់តម្លៃក្នុងតំបន់និងសកលលោក។ បណ្តាប្រទេសអភិវឌ្ឍន៍ត្រូវដើរឈានមុខក្នុងការអនុវត្តការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុនិងកែលម្អសមត្ថភាពបច្ចេកវិទ្យាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍"។

នារសៀលថ្ងៃដដែលប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញថ្លែងសន្ទរកថាចំនួនពីរទៅកាន់សន្និសីទ។ ទាក់ទងនឹងខ្លឹមសារ “ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ -១៩ និងបញ្ហាប្រឈមចំពោះយន្តការកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការបំពេញតម្រូវការ របស់ប្រជា ជន” ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការពហុភាគីក្នុងការតភ្ជាប់សកម្មភាពនានាដើម្បីការពារអាយុជីវិតនិងផលប្រយោជន៍របស់ប្រជាជន។ យោងតាមលោកប្រធានរដ្ឋសភា រដ្ឋសភាទាំងអស់ត្រូវមានភាពសកម្មក្នុងការផ្តួចផ្តើមគំនិតនិងធ្វើសកម្មភាពប្រកបដោយឆន្ទៈនៅក្នុងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់រដ្ឋាភិបាលអនុវត្តន៍ជាបន្ទាន់កម្មវិធីជាតិដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពិភពលោក។
ចំពោះប្រធានបទ “កាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩” ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា សភាត្រូវមានតួនាទីនាំមុខដ៏សំខាន់ ក្នុងការដាក់ប្រជាជនជាមជ្ឈមណ្ឌល នៃសេចក្តីសម្រេចចិត្ត សមាគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងពលំនិងការច្នៃប្រឌិតរបស់ប្រជាជននិងអាជីវកម្មទាំងអស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ