• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមមិនទាន់អនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” ទេ

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam (រូបថត៖ VNA)
 

នៅក្នុងកិច្ចប្រជុំដែលបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  បានអះអាងថាវៀតណាមមិនទាន់អនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” (visa vaccine) ទេ។

នាបច្ចុប្បន្ននេះមានតែអ្នកជំនាញបរទេសប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេស ហើយទោះបីជាត្រូវបានចាក់វ៉ាក់សាំងបង្ការនឹងជំងឺកូវីដ-១៩ ក៏ដោយប៉ុន្តែពួកគេត្រូវតែគោរពតាមការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ។ ដើម្បីត្រៀមខ្លួនអនុវត្ត “លិខិតឆ្លងដែនវ៉ាក់សាំង” ឲ្យបានល្អប្រសិនបើឃើញថាមានភាពចាំបាច់ នាពេលអនាគតក្រសួងសុខាភិបាលវៀតណាម បានមានជំហានត្រៀមរៀបចំដំបូង ហើយប្រព័ន្ធបច្ចេកទេសនឹងត្រូវបានត្រៀមខ្លួន ជាស្រេចក្នុងការរៀបចំឲ្យបានរួចរាល់នៅខែមេសាខាងមុខនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam បានលើកច្បាស់ថា៖

« ប្រព័ន្ធបច្ចេកទេសរបស់វៀតណាមមិនទាន់អនុញ្ញាតឱ្យអនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” នៅឡើយទេ។ ដើម្បីត្រៀមខ្លួនអនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” នាពេលអនាគត នៅពេលប្រសិទ្ធភាពនៃវ៉ាក់សាំងត្រូវបានបញ្ជាក់ច្បាស់នៅក្នុងការអនុវត្តជាក់ស្តែង ហើយក្រសួងសុខាភិបាលបានត្រៀមខ្លួនរៀបចំដំបូងហើយប្រព័ន្ធបច្ចេកទេសនឹងត្រៀមរួចរាល់នៅខែមេសាខាងមុខនេះផងដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top