06/04/2020 11:32 GMT+7 Email Print Like 0

ប្រទេសរុស្ស៊ីអាចនឹងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SAR-Cov-2 លើមនុស្សនៅខែមិថុនាខាងមុខនេះ


 រុស្ស៊ីកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SAR-Cov-2 លើសត្វ ហើយអាចឈានដល់ការធ្វើតេស្តលើមនុស្សនាពេលអនាគត
 

 ប្រព័ន្ធផ្សព្វ​ផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃទី៤ ខែមេសា ថានាបច្ចុប្បន្ន ប្រទេសនេះ​កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​ប្រឆាំង​វីរុស SAR-Cov-2 លើសត្វ ហើយអាចឈានដល់ការធ្វើតេស្តលើមនុស្សនាពេលអនាគត។
 
យោងតាមនាយក​មជ្ឈមណ្ឌលវិទ្យា សាស្ត្រវីរុសសាស្ត្រ "Vektor" លោក Rinat Maksyutov បានអោយដឹងថា គំរូថ្នាំវ៉ាក់​សាំង​ប្រឆាំងនឹងវីរុស SAR-Cov-2 កំពុងត្រូវបានធ្វើតេស្តលើសត្វកណ្តុរ សត្វកញ្ជ្រោង   ជាដើម នឹងត្រូវ​បញ្ចប់​នៅនាចុងខែមេ សាខាងមុខនេះហើយនឹងធ្វើតេស្តលើមនុស្សនាផ្តើមខែមិថុនាផងដែរ។
 
ប្រមុខស្ថាន​ប័នគ្រប់គ្រងនិងការពារអតិថិជនរបស់រុស្ស៊ី លោកស្រី  Anna Popova ក៏បានក្រើន​រំលឹ​ក​ថានេះគឺ​ជា​ដំណាក់​កាល​ពិបាកនិងចំណាយរយៈពេលមិនតិចទេ ហើយលោកស្រីក៏មានផែនការធ្វើតេស្តលើអ្នកស្ម័គ្រចិត្ត ប៉ុន្តែឥឡូវនេះ​ស្ថាប័ននេះកំពុងធ្វើការលើវិធីសាស្រ្តដដែ​លជាមុន​សិន៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ