• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិកម្មបញ្ច្រាសគ្នាចំពោះសារសហព័ន្ធរបស់ប្រធានាធិបតីអាមេរិក

សារសហព័ន្ធឆ្នាំ២០១៩ របស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបានប្រតិកម្មសកម្មជាច្រើនរបស់សមាជិកគណៈរដ្ឋមន្រ្តី។

រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ចាត់ទុកថា ក្នុងរយៈពេល ២ ឆ្នាំដំបូងចូលកាន់តំណែងប្រធានាធិបតីលោក Trump បានពង្រឹងប្រទេសអាមេរិកទាំងកិច្ចការផ្ទៃក្នុងផងនិងកិច្ចការបរទេសផង ដែលក្នុងនោះយកផលប្រយោជន៍របស់ប្រជាជនអាមេរិកជាកត្តាចម្បង ហើយស្ដារតួនាទីដឹកនាំរបស់អាមេរិកលើទូទាំងពិភពលោកឡើង​​វិញ។ ចំណែកឯរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Steven Mnuchin បានចាត់ទុកថា គោលនយោបាយឧបត្ថម្ភពលករនិងជំរុញកំណើនសេដ្ឋកិច្ចរបស់លោកប្រធានាធិបតីបានលើកស្ទួយប្រាក់បៀវត្តន៍របស់ពលករអាមេរិក ហើយ ជួយ​កាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើចុះនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។

ប៉ុន្តែ សារសហព័ន្ធឆ្នាំនេះរបស់ប្រធានាធិបតីលោក Trump ក៏ជួបប្រទះនឹងការប្រឆាំងជំទាស់របស់សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ។ លោកស្រី Stacey Abrams ជាអ្នកនយោបាយម្នាក់ដែលកំពុងលេចចេញនៃគណៈបក្ស ប្រជាធិបតេយ្យ ត្រូវបានគណៈបក្សនេះជ្រើសរើសដើម្បីថ្លែងពីប្រតិកម្មចំពោះ សារសហព័ន្ធឆ្នាំ២០១៩។

លោកស្រី Abrams បានរិះគន់គោលនយោបាយពន្ធដែលត្រូវបានអនុវត្តន៍កាលពីឆ្នាំ ២០១៧ ក៏ដូចជាគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់រដ្ឋអំណាចប្រធានាធិបតីលោក Trump។ លោកស្រី Abrams ក៏បានរិះគន់ការប្រកាន់ពូជសាសន៍ ហើយចាត់ទុកថា អ្នកប្រកាន់ពូជសាសន៍ចាំបាច់មានការទទួលខុសត្រូវ បើទោះជាគេចំណុះស្រទាប់ណាក៏ដោយ។ ក្រៅពីនោះ លោកស្រី Abrams ក៏បានបញ្ចេញមតិដោយការពារអនុក្រិតថែទាំសុខភាពដោយតម្លៃសមស្រប ក៏ដូចជាអំពាវនាវអោយមានវិធានការគ្រប់គ្រងកាំភ្លើងនិងធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top