• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជននៅតាមតំបន់នានាវិលត្រឡប់មកក្រុងហាណូយវិញបន្ទាប់ពីឈប់សម្រាកបុណ្យតេត ត្រូវបំពេញបែបបទប្រកាសវេជ្ជសាស្ត្រ

ទីក្រុងហាណូយតម្រូវឲ្យប្រជាជនគ្រប់រូបដែលវិលត្រឡប់មកក្រុងហាណូយ ពីគ្រប់ខេត្តទាំងអស់ ត្រូវបំពេញបែបបទប្រកាសវេជ្ជសាស្ត្រ។
 

ប្រជាជននៅតាមតំបន់នានាវិលត្រឡប់មកក្រុងហាណូយវិញបន្ទាប់ពីឈប់សម្រាកបុណ្យតេត ត្រូវបំពេញបែបបែប្រកាសវេជ្ជសាស្ត្រ


នេះគឺជាសំណើដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយស្រុកក្រុងនានារបស់គណៈកម្មា ធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៃទីក្រុងហាណូយ។ ការបំពេញបែបបទប្រកាសវេជ្ជសាស្ត្រមានគោលបំណងត្រួតពិនិត្យការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជនឲ្យបានច្បាស់ ក្នុងឱកាសឈប់សម្រាកបុណ្យតេតមុនពេលត្រឡប់មករដ្ឋធានីវិញ។

ប្រជាជនវិលត្រឡប់មកក្រុងហាណូយបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំវិញត្រូវបានចែកចេញជា ២ ក្រុម៖ ក្រុមទី ១ គឺអ្នកដែលមិនបានធ្វើដំណើរឆ្លងកាត់តំបន់ផ្ទុះជំងឹរាតត្បាត មិនមានការទាក់ទងនឹងករណីដែលពាក់ព័ន្ធនឹងអ្នកជំងឺ ត្រឹមតែបំពេញបែបបទវេជ្ជសាស្ត្រតាមទំរង់អេឡិចត្រូនិក តាមរយៈ វេបសាយ tokhaiyte.vn របស់ក្រសួងសុខាភិបាល ដោយមិនចាំបាច់ទៅកាន់ប៉ុស្តិ៍សុខភាពឃុំនិងសង្កាត់ដើម្បីបំពេញបែបបទវេជ្ជសាស្ត្រទេ។ ក្រុមទី ២ ជាប្រជាជនដែលបានទៅកាន់តំបន់ដែលមានការរីករាលដាល មានករណីឆ្លងមេរោគកូវីដ ១៩ ត្រូវគោរពតាមសេចក្តីប្រកាសវេជ្ជសាស្រ្តយ៉ាងតឹងរ៉ឹងនៅតាមប៉ុស្តិ៍សុខភាពសង្កាត់និងឃុំដែលខ្លួនរស់នៅនៃទីក្រុងហាណូយ។

ករណីដែលមកពីតំបន់ផ្ទះជំងឺហើយគេចវេសពីការបំពេញបែបបទវេជ្ជសាស្តរ បណ្តាលឱ្យមានការរីករាលដាលនៃជំងឺនេះដល់សហគមន៍ នឹងត្រូវបានដាក់ពិន័យយោងទៅតាមបទបញ្ជារបស់ទីក្រុងហាណូយ៕ 

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top