• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ពានរង្វាន់វិទ្យាសាស្រ្ត APEC ស្ដីពីការផ្លាស់ប្ដូរថ្មី ស្រាវជ្រាវ និងអប់រំ ASPRIE (២០១៧)


ប្រគល់ពានរង្វាន់វិទ្យាសាស្រ្ត APEC (http://www.baomoi.com)

ពានរង្វាន់ ASPRIE ជាពានរង្វាន់ប្រចាំឆ្នាំ សំដៅទទួលស្គាល់ចំពោះអ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានសំណង់ ស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រឆ្នើម ព្រមទាំងមានសកម្មភាពសហប្រតិបត្តិការជាមួយអ្នកវិទ្យាសាស្ត្រ​មក​​ពីបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ដទៃទៀត។ ពានរង្វាន់ ASPRIE សំដៅ ពង្រឹងបណ្តាញ​វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្ដរជាតិ ជំរុញកំណើនសេដ្ឋកិច្ច ឱកាសពាណិជ្ជកម្មនិងវិនិយោគឲ្យបានសុខដុមនីយកម្មជាមួយការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតាមរយៈគោលនយោបាយ ផ្លាស់ប្ដូរការស្រាវជ្រាវបច្ចេកវិទ្យានិងចែករំលែកចំណេះដឹង ជំរុញការផ្សាភ្ជាប់រវាងការស្រាវជ្រាវនិងការផ្លាស់ប្ដូរថ្មី។ ជាពិសេស ជារៀងរាល់ឆ្នាំខឿនសេដ្ឋកិច្ចជាម្ចាស់ផ្ទះ APEC នោះនឹងជ្រើសរើសនាំចេញនូវប្រធានបទមួយ សម្រាប់ខឿនសេដ្ឋកិច្ចជាសមាជិកជ្រើសតាំងបេក្ខជនដែលស័ក្តិសមនឹងប្រធានបទនេះដើម្បីដណ្ដើមពានរង្វាន់ ASPIRE។

នាឆ្នាំនេះប្រធានបទ "បច្ចេកវិទ្យារូបធាតុថ្មី" ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ ASPIRE ២០១៧ ផ្តោតសំ​ខាន់​ទៅលើបច្ចេកវិទ្យាជឿនលឿនដើម្បីជំរុញការផ្លាស់ប្ដូរថ្មី វិទ្យាសាស្រ្ត។ នេះគឺជាឆ្នាំទី ៧ ដែលត្រូវបានរៀបចំឡើងពានរង្វាន់ ASPIRE ដោយមានបេក្ខជនចំនួន ១៧ ជាសមាជិកនៃខឿនសេដ្ឋកិច្ច APEC។

បេក្ខជនដណ្ដើមបានពានរង្វាន់ ASPRE ២០១៧ គឺជា បណ្ឌិត Yanwu Zhu មកពីសាកលវិទ្យាល័យ​វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនដោយស្រាវជ្រាវទៅលើវិស័យ"រូបធាតុកាបូនថ្មី" ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top