24/04/2019 14:28 GMT+7 Email Print Like 0

ប៊ុលហ្គារីគាំទ្រចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU - វៀតណាម


 រដ្ឋមន្រ្តីសេដ្ឋកិច្ចប៊ុលហ្គារីលោក Emil Karanikolov (ខាងស្ដាំ) ទទួលជួប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៊ុលហ្គារីលោក Doan Tuan Linh
 

 ក្នុងជំនួប​ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ ប៊ុលហ្គារីលោក Doan Tuan Linh រដ្ឋមន្រ្តី Karanikolov បានជម្រាប់​ថា លោកនឹង លោកឯកអគ្គរដ្ឋទូតវៀតណាមមានទស្សនាៈដូចគ្នាថា កិច្ចព្រមព្រៀង EVFTA ដែលគ្រោង​នឹង​បានចុះហត្ថលេខានាចុងខែមិថុនាខាងមុខនេះ នឹងជំរុញកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និងវិនិ យោគរវាងប៊ុលហ្គារីជាមួយវៀតណាម។ 
 
នាថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩ រដ្ឋមន្រ្តីសេដ្ឋកិច្ចប៊ុលហ្គារីលោក Emil Karanikolov បានអោយដឹងថា ប្រទេស​នេះគាំទ្រ​និង​ទន្ទឹងរង់ចាំកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី រវាងសហភាពអឺរ៉ុប (EU) និងវៀត ណាម (EVFTA) នឹងត្រូវ​បានចុះហត្ថលេខានិង អនុម័តយ៉ាងឆាប់ៗ សំដៅនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ដែល ក្នុងនោះមាន​ប៊ុលហ្គារី ទៀតផង។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំប៊ុលហ្គារីលោក Doan Tuan Linh រដ្ឋមន្រ្តី Karanikolov បានជម្រាប់ថា លោកនឹង លោក ឯកអគ្គរដ្ឋទូតវៀតណាមមានទស្សនាៈដូចគ្នាថា កិច្ចព្រមព្រៀង​ EVFTA ដែលគ្រោងនឹងបានចុះហត្ថលេខានាចុងខែមិថុនាខាងមុខនេះ នឹងជំរុញកិច្ចសហ ប្រតិបតិ្តការ​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប៊ុលហ្គារីជាមួយវៀតណាម។ លោកបានបន្តថា ក្នុងអាណត្តិធ្វើ​ជាប្រធាន EU នាឆមាសទី១ឆ្នាំទៅមិញ ប៊ុលហ្គារីបាន គាំទ្រយ៉ាង​សកម្ម​ចំពោះការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងពោលខាងលើ ព្រម ទាំងអះអាងថា នឹងរាយ​ការណ៍​ជូន​រដ្ឋសភា​ប៊ុលហ្គារី​ដើម្បីអ​នុម័ត​យ៉ាង​ឆាប់​ៗលើ កិច្ចព្រមព្រៀងនេះ សំដៅទាញយកអស់ពី​សក្ដានុភាពនៃ​ទីផ្សារដោយ​មាន​ចំនួន ប្រ​ជាជន៩៥លាន​នាក់​ដែល​កំពុងរីកចម្រើនដូចវៀតណាម ផងដែរ។
 
ចំណែក​ឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Doan Tuan Linh បានអោយដឹងថា វៀតណាម​ត្រៀម​ខ្លួន​ជាស្រេច​ធ្វើជា​ច្រកទ្វារ​ដើម្បីជួ​យអោ​យទំនិញប៊ុលហ្គារីអាចជ្រៀតចូលទីផ្សារអាស៊ី ​ប៉ាស៊ីហ្វិកដ៏ធំទូ​លាយ៕

 

តាម VOV5 – វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ