28/05/2019 11:02 GMT+7 Email Print Like 0

បំពេញរបៀងគតិយុត្តបម្រើអោយការងារគ្រប់គ្រងរដ្ឋអំពីការរៀបចំ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លី


ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh (រូបថត៖ quochoi.vn)
 

យោងតាមរបាយការណ៍បានអោយដឹងថា បណ្ដាគោលជំហរ និងគោល នយោបាយរបស់បក្ស រដ្ឋ និង​រដ្ឋាភិបាល​ស្ដីពីការ​រៀបចំ គ្រប់គ្រង និងប្រើប្រាស់ ​ដីធ្លីនៅតាមទីក្រុង ​ត្រូវបានចេញ​ផ្សាយទាន់​ពេលវេលា​ហើយ​សម​ស្រប​ទៅនឹ​ង ការពិតជាក់ស្ដែង។
 
បន្តរ​បៀបវារៈនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៧ ខែឧសភា រដ្ឋសភា​បាន​ស្ដាប់​ហើយ​ពិភាក្សាអំពីរបាយការណ៍របស់ ក្រុមឃ្លាំមើលនៃរដ្ឋសភាចំពោះការអនុ វត្តគោល​នយោបាយ​និង​ច្បាប់​ស្ដីពី​ការ រៀបចំ គ្រប់គ្រងនិងប្រើ​ប្រាស់ដីធ្លីនៅតាមទីក្រុងនានាចាប់តាំងពីពេ​លដែល ​ច្បាប់ដីធ្លីឆ្នាំ២០១​៣​ចូល​ជាធរមានរហូតដល់​ដំណាច់ឆ្នាំ​២០១៨។
 
យោង​តាមរបាយការណ៍បានអោយដឹងថា បណ្ដាគោលជំហរ និងគោល នយោបាយរបស់បក្ស រដ្ឋ និង​រដ្ឋាភិ​បាល​ស្ដីពី​ការរៀបចំ គ្រប់គ្រង និងប្រើប្រាស់ ដីធ្លីនៅតាមទីក្រុង ត្រូវបាន​ចេញ​ផ្សាយ​ទាន់​ពេល​វេលា​ហើយ​សម​ស្រប​ទៅនឹ​ង​ ការពិតជាក់ស្ដែង។ ថ្លែងរបាយការណ៍របស់ក្រុមឃ្លាំមើលនៃរដ្ឋសភា ប្រធានគណៈកម្មាធិ​ការ​សេដ្ឋ​កិច្ច​នៃ​រដ្ឋសភាលោក Vu Hong Thanh បានចាត់ទុកថា៖
 
“ប្រព័ន្ធ​ច្បាប់ស្ដីពីការរៀបចំនិងគ្រប់គ្រងដីធ្លីនៅតាមទីក្រុងត្រូវបានចេញ ផ្សាយយ៉ាងគ្រប់គ្រាន់ ទាន់ពេល​វេលា​ គ្រប​ដណ្ដប់លើវិស័យជាច្រើន ឆ្លើយតប នឹងតម្រូវការរបស់ប្រទេសជាតិ ក៏ដូច​ជាស​ម​ស្រប​ទៅនឹង​ទំនៀម​ទំលាប់​​អន្តរជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិ ផងដែរ។ ប្រការនេះបានបង្កើតឡើងប្រភព ហិរញ្ញវ​ត្ថុដ៏​ធំធេង​សម្រាប់​ការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសនិង សង្គម អភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ បម្រើគោល​ដៅឧស្សាហូបនីយកម្មនិង ទំនើបកម្មប្រទេសជាតិ។ តាមនោះរួមចំ​ណែក​លើក​កំពស់​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើ ប្រាស់ដីធ្លី រាំងស្កាត់ស្ថានភាពបាត់បង់និងខ្ជះខ្ជាយក្នុងការរៀបចំនិងប្រើប្រាស់ដីធ្លី”។
 
នៅ​សម័យប្រជុំនេះ បណ្ដាសមាជិកសភាបានស្នើអោយរដ្ឋសភានិងរដ្ឋា ភិបាល​បញ្ជាណែនាំ​ដើម្បី​មិន​ទុក​អោយ​កើត​មាន​ឡើងស្ថានភាពខ្វះខាតដីធ្លីសម្រាប់ការអភិវឌ្ឍសំណង់សុខុមាលភាពសង្គមនានាដូចជាអប់រំ សុខាភិបាល​ និង លេងកំសាន្ត សំដៅធានាបរិយាកាសរស់នៅសម្រាប់ប្រជាជន។ សមាជិកសភា Pham Van Hoa នៃខេត្ត ​Dong Thap បានចាត់ទុកថា៖
 
 “ខ្ញុំស្នើអោ​យ​រដ្ឋាភិបាលបញ្ជាណែនាំការអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយ តម្លាភាពនូវការប្រគល់ដី ឬអោយជួល​ដី ដើម្បីអនុវត្តន៍គម្រោងសេដ្ឋកិច្ចសង្គម តាមរយៈការដេញថ្លៃសិទ្ធិប្រើប្រាស់ដី ហើយមានយន្តការ​បែង​ចែក​ដីធ្លី​នៅ ក្នុងទីក្រុងអោយបានសមស្របរវាង រស់នៅ ដីសម្រាប់ចរាចរណ៍ ដីសាធារណៈ កន្លែងលេង​កំសាន្ត និងដីសម្រាប់ស​កម្មភាពហាត់ប្រាណកីឡា”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ