09/09/2019 10:29 GMT+7 Email Print Like 0

បំផុសចលនា “ពាក់មួកសុវត្ថិភាពសម្រាប់កុមារ”


 ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានប្រគល់មួកសុវត្ថិភាពនៅក្នុងពិធីនេះ (រូបថត៖ VGP)
 

នាព្រឹក​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ បានប្រារព្ធនូវកម្មវិធីដើរថ្មើជើង សំដៅ ចលនា​ពាក់​មួក​សុវត្ថិភាព​សម្រាប់កុមារគ្រប់រូប ដោយមានការចូលរួមពីលោកឧប នាយករដ្ឋមន្រ្តី Truong Hoa Binh ប្រធាន​គណៈ​កម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ និង ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio រួមទាំង​កូន​សិស្សប្រ មាណ ៣.០០០ នាក់ ដែលជាសិស្សថ្នាក់ទី ១ នៅទីក្រុងហាណូយផងដែរ។
 
ថ្លែងនៅក្នុង​ពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសម្តែងនូវគោលបំណងថា សិស្សានុ​សិស្ស​លើទូទាំង​ប្រទេស ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីស្វែងយល់កាន់តែច្បាស់​និង​អនុវត្ត​តាម​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ ជាពិសេសបំពាក់អោ​យខ្លួនឯង នូវតម្លៃវប្បធម៌​ប្រកប​ដោយ​សុវត្ថិភាព ដើម្បី​បោះជំហាន​ទៅអនាគត​។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានបំផុសយុទ្ធនាការ “ពាក់មួកសុវត្ថិ ភាពសម្រាប់​កុមារ” ជាផ្លូវការហើយបានជំរុញឱ្យឪពុកម្តាយ ជីដូន ជីតា ពោលគឺអ្នក​គ្រប់គ្នា​ប្តេជ្ញា​អនុវត្តន៍​តាម​យុទ្ធនា​ការនេះ។
 
សូមគូស​បញ្ជាក់ថា យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់និងបង្កើនអត្រាពាក់ មួក​សុវត្ថិភាព​សម្រាប់​កុមារ​។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះគឺជាការជំរុញទឹកចិត្តរួមមួយសម្រាប់សង្គមទាំងមូល ឱ្យពាក់មួក​សុវត្ថិភាព​ ពេលជិះម៉ូតូទោចក្រយានយន្តនិងកង់អគ្គិសនី​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ