22/07/2019 14:31 GMT+7 Email Print Like 0

បំផុសចលនាដាំព្រៃឈើនិងការពារឆ្នេរសមុទ្រនៅខេត្ត Ca Mau

 នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៩ នៅខេត្ត Ca Mau ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ វៀតណាម គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត Ca Mau បានសហការជាមួយស្ថាប័ន សហ​ប្រតិបតិ្តការអភិវឌ្ឍអាល្លឺម៉ង់ ​(GIZ) រៀបចំ​ពិធី​បំផុស​ចលនាដាំព្រៃកោងកាង និងការពា​រឆ្នេរសមុទ្រនៅតាមខេត្តក្រុងនៃតំ​បន់ដីសណ្ដទន្លេ Cuu Lon​g។ 
 
ថ្លែង នៅ​ទីនេះ លោក Nguyen Hoang Hiep អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍ​ ជនបទបានអោយដឹងថា​៖ “នេះ​ជាឱកាស​ដើម្បីអោយកម្មាភិបាលនិងប្រជាជន​នៅតាមខេត្តក្រុងឆ្នេរ សមុទ្រនៃតំបន់ដីសណ្ដទន្លេ Cuu​ Long ក៏ដូចជាយើងទាំងអស់គ្នា លើកកំពស់ មនសិការក្នុងកិច្ចការពារព្រៃកោងកាង ការ ពារ​តំបន់​ដីជាប់​សមុទ្រ​ ព្រមទាំងយល់ ដឹងច្បាស់អំពីផលប្រយោជន៍និងតម្លៃរបស់ព្រៃកោងកាងផងដែរ។ អាស្រ័យ ដោយហេតុ​នោះ ​យើងនឹងចូលរួមដាំព្រៃ ការពារនិងអភិវឌ្ឍព្រៃកោង​កាងនិងឆ្នេរ សមុទ្រយ៉ាង​សកម្មថែមទៀត ​ក៏ដូច​ជាការ​ពារជីវច​ម្រុះ ប្រព័ន្ធអេកូឡូស៊ីនៅតាម ​ឆ្នេរសមុទ្រដោយសកម្មភាព​ជាក់ស្ដែង​និងប្រកប​ដោយ​ប្រសិទ្ធ​ភាព​”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ