08/04/2019 13:29 GMT+7 Email Print Like 0

បំផុសកម្មវិធី “ភាពជាសហគ្រិនដែលប្តេជ្ញាចិត្តដើម្បីអ្នកប្រើប្រាស់”


 ទិដ្ឋភាពនៃពិធីបំផុស (រូបថតៈ vtv.vn)
 

 នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០១៩ សមាគមការពារអ្នកប្រើប្រាស់វៀតណាម បាន​សហការ​ជាមួយ​ទស្សនា​វដ្តី​អាហារ​និង​សុខភាព ដើម្បីរៀបចំការបំផុសក​ម្មវិធី“ភាពជាសហគ្រិនដែលប្តេជ្ញាចិត្ត​ដើម្បីអ្នក​ប្រើប្រាស់”។

កម្មវិធី​ “ភាពជាសហគ្រិនដែលប្តេជ្ញាចិត្តដើម្បីអ្នកប្រើប្រាស់” បានអនុវត្តនូវសកម្ម ភាពជាច្រើន។ នេះគឺ​ជា​សកម្មភាព​ “បើកទូលាយ” សំដៅទាក់ទាញស​ហគ្រាសកាន់តែច្រើន ចុះលើកិ​ច្ចសន្យា ធានា​នូវ​សិទ្ធិជាមូល​ដ្ឋាន​បំផុត​របស់​អតិថិជន​។ លោក Nguyen Manh Hung ប្រ​ធានសមាគម​ការពារ​អតិថិជន​វៀត​ណាម​បាន​សង្កត់​ធ្ងន់​ធ្ងន់​ថា៖​

“ពិធី​បុណ្យនេះបានរៀបចំឡើង គឺសំដៅដើម្បីបង្កើនការទទួលខុសត្រូវរបស់សហគ្រាសចំពោះអ្នកប្រើប្រាស់ ព្រម​ទាំង លើកកំពស់តួនាទីរបស់អ្នកប្រើប្រាស់ ពីព្រោះថា ដោយ សារតែមានអតិថិជន ទើប​សហគ្រាស​មាន​ការអភិវឌ្ឍល្អ​។ នេះត្រូវបានចាត់ទុកថា ជា​ទំនាក់ទំនងជិតស្និទ្ធបំផុត។​ ប្រសិន​បើសហគ្រាស​ដំណើរសកម្មភាព​ល្អ ពោលគឺការប្រើប្រា​ស់ក៏ល្អ ផ្ទុយទៅវិញប្រសិន​បើសហគ្រាស​មិនដំណើរ​ការល្អពោលគឺ​ទំនាក់ទំនង​នេះនឹងប្រឆាំង​គ្នាទៅវិញទៅមកជាមិនខាន”៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ