• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បេសកជនពិសេសអាមេរិកទទួលបន្ទុកកូរ៉េខាងជើងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង

ក្រុមអ្នកជំនាញបានឲ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក Sung Kim ទៅកាន់កូរ៉េខាងត្បូងគឺជាសញ្ញាមួយដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើអន្តរាគមន៍នៅទីក្រុងព្យុងយ៉ាង។

នៅថ្ងៃទី ១៩ ខែមិថុនា បេសកជនពិសេសអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានមកកាន់ទីក្រុងសេអ៊ូល ដើម្បីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុន សំដៅបង្កើតយុទ្ធសាស្ត្ររួមរវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដើម្បីបន្តការចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Sung Kim ទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងនាមជាបេសកជនពិសេសទទួលបន្ទុកនុយក្លេអ៊ែរអាមេរិក បន្ទាប់ពីត្រូវបានតែងតាំងកាលពីខែមុន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសារ របស់កូរ៉េខាងជើងទៅកាន់រដ្ឋការរបស់លោកប្រធានាធិបតី Joe Biden ដែលថាក្រុងព្យុងយ៉ាងគួរតែត្រៀមខ្លួនសម្រាប់ទាំងការសន្ទនាគ្នានិងសេណារីយ៉ូប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក ជាពិសេសត្រូវការ“ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់” សម្រាប់សេណារីយ៉ូប្រឈមមុខដាក់គ្នា ខណៈពេលដែលកំពុងសង្កត់ធ្ងន់ទៅលើ“ ការគ្រប់គ្រងស្ថេរភាព” នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ ក្រុមអ្នកជំនាញបានឲ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក Sung Kim ទៅកាន់កូរ៉េខាងត្បូងគឺជាសញ្ញាមួយដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើអន្តរាគមន៍នៅទីក្រុងព្យុងយ៉ាងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top