09/08/2019 11:22 GMT+7 Email Print Like 0

បើក Festival វប្បធម៌សូត្រ ព្រែ និងចរបាប់វៀតណាម - ពិភពលោក


 បើក Festival វប្បធម៌សូត្រ ព្រែ និងចរបាប់វៀតណាម - ពិភពលោក
 

 នាព្រឹក​ថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩ នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តិទៅពិធីបើក Festival ​វប្បធម៌​សូត្រ ព្រែ ចរបាប់វៀតណាម - ពិភពលោក ឆ្នាំ ២០១៩។ 
 
នេះគឺជាលើកទី ​៥ ហើយ ដែលទីក្រុង Hoi An ខេត្ត Quang Nam បានរៀបចំ Festival វប្បធម៌សូត្រ ព្រែ ចរបាប់ សំដៅលើកតម្កើង​រប​រ​ស្រាវសូត្រ ត្បាញក្រណាត់ព្រែ តភ្ជាប់ការដោះដូរពាណិជ្ជ​កម្មសម្រាប់ទី​ផ្សារសូត្រ និង​ក្រណាត់​ព្រែវៀ​ត​ណាម​។
 
Festival លើកនេះ ​ទាក់ទាញបានការចូលរួមរបស់ភូមិរបរសូត្រ និងក្រណាត់ព្រែជាច្រើនក្នុងស្រុកដូចជា ភូមិរបរ Vạn Phúc, ​Nha Xá, Mã Châu, Mỹ Đức, Nam Cao, Tân Châu, Chăm Ninh Thuận ព្រមទាំងសិប្បករ​ប្រមាណ​ ៨០ នាក់ មកពីតំបន់នានា និងតំណាងនៃផ្នែកផលិតកម្មសូត្រ ក្រណាត់ព្រែ និងម៉ូដធំៗមកពី អ៊ីតាលី ​បារាំង ចិន ជប៉ុន ឥណ្ឌា ថៃ និងកម្ពុជាជាដើម។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោក  Nguyen Hong Thanh ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត  Quang Nam ​បានចាត់ទុកថា៖ “ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាសូត្រ និងក្រណាត់ព្រែខេត្ត Quang Nam គឺ យើង​ត្រូវ​ស្តារ​ភូមិ​របប្រពៃណី​ចិញ្ចឹមដង្កូវនាងឡើងវិញ ព្រមទាំងតភ្ជាប់ជាមួយតំបន់ដាំមន ចិញ្ចឹមដង្កូវនាងក្នុងស្រុក ក៏ដូចជាលើ​ពិភពលោកផងដែរ។ ជាពិសេសគឺ សម្ព័ន្ធសមាគមន៍សូត្រ ក្រណាត់ពិភពលោក ដើម្បីរៀបចំ​សិក្ខាសាលា​ សន្និសីទ និង F​estival អំពីសូត្រ និងក្រណាត់ព្រែជាដើម”៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ