28/04/2019 07:59 GMT+7 Email Print Like 0

បើកសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា


 ទិដ្ឋភាពនៃពិធី (រូបថតៈ Nhandan)
 

 នាថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ ក្នុងទីក្រុង សេរី សោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រហែល ៤៣០ គីឡូ​ម៉ែត្រ​ពីរាជធានីភ្នំពេញ ទៅភា​គពាយ័ព្យ​នោះ ក្រុម​ប្រឹក្សាជាតិ​រណសិរ្ស​សាមគ្គី​ភាព​អភិវ​ឌ្ឍន៍​មាតុភូ​មិកម្ពុជា​ បានរួមសហការ​ជាមួយអនុព័ន្ធ​យោធាវៀត​ណាម​ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា​និង​អាជ្ញាធរ​មូលដ្ឋាន​ បានបើក សម្ពោធដាក់ឲ្យដំណើរការស្តូបមិត្ត​ភាពវៀត​ណាម - កម្ពុជា។

អញ្ជើញ​ថ្លែងនៅទីនេះ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញែម វាលី បាន​សង្កត់​ធ្ងន់ថា​ សំណង់ស្តូបមិត្តភាពវៀតណាម-កម្ពុជាត្រូវបានកសាងឡើងនៅ​តាមបណ្តា​ខេត្តនិង​ក្រុង​ជាច្រើន​ក្នុងទូទាំង​ប្រទេស​កម្ពុជា ដើម្បីរំលឹកដល់ វីរៈបុរ​សនៃប្រទេសទាំងពីរ ដែ​លបានបូជា​សាច់ស្រស់​ឈាម​ស្រស់​សម្រាប់​បុព្វហេតុ​រំដោះប្រជាជនកម្ពុជារួចផុតពីរបប​ប្រល័យពូជសាសន៍។ លោកបាន​អះអាងថា “នោះគឺ​ជាការពិត​នៃប្រវត្តិសាស្ត្រ​ដែលមិនអាចបំភ្លេចបានឡើយ។ ប្រជាជនកម្ពុជាតែ​ងតែចងចាំជានិច្ចថា ប្រសិ​នបើគ្មាន​ជ័យជម្នះ​ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ គឺពុំមានថ្ងៃនេះឡើយ”។

សូមគូសបញ្ជាក់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តបន្ទាយមានជ័យ ត្រូវ​បាន​សាង​សង់​នៅលើ​ផ្ទៃដី​ជិត​ ៥.០០០ ម៉ែត្រការ៉េ ដែលជាសំណង់ទី ១៥ ក្នុងចំណោមស្តូបទាំង ១៧ ដែលត្រូវបានជួសជុលឡើងវិញ កែលម្អនិង​សាងសងថ្មី​នៅក្នុងប្រទេសកម្ពុជា៕

 

តាម​​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ