នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបរូបានប្រព្រឹត្តិទៅសម័យបើកមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី ៣៩ (AIPA) ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកចំនួន ១០ នៅក្នុងតំបន់។ អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty បានដឹកនាំគណប្រតិភូវៀតណាមអញ្ជើញចូលរួម។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Teo Chee Hean បានឲ្យដឹងថា៖ នាបច្ចុប្បន្នអាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ក្នុងនោះមានកាផ្លាស់ប្ដូរនេះរលកភូមិសាស្ត្រនយោបាយ ការប៉ះពាល់នៃបណ្ដាបញ្ហាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី។ លោក Teo Chee Hean បន្តថា AIPA គប្បីផ្ដោតសំខាន់លើបញ្ហាចំនួន ៤ រួមមាន៖ការកសាងការផ្សារផ្ជាប់ ការថ្នៃប្រឌិត ការបន្សាំ និងអាសធាតុ។ ក្នុងនាមជាប្រធានឆ្នាំអស៊ាននោះ សឹង្ហបុរីសន្យាអនុវត្តន៍ជាមួយបណ្ដាប្រទេសជាសមាជិកថាត្រៀមខ្លួនជាស្រេចធ្វើអាជីវកម្មលើឱកាសថ្មីនិងគ្រប់គ្រងរាល់ការសាកល្បងដែលទើបលេចចេញ ។
ឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Teo Chee Heanបានឲ្យដឹងថា បណ្ដាសមាជិកសភា AIPA គប្បីលើកទឹកចិត្តការច្នៃប្រឌិត អភិវឌ្ឍន៍និងអនុវត្តន៍បច្ចេកវិទ្យាក្នុងសហគ្រាសនិងប្រជាជន។ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម លើកទី ៤ នោះ គឺគប្បីធ្វើអាជីវកម្មលើឱកាសដែលនាំមកពីបច្ចេកវិទ្យាទំនើបនិងបង្កើតបណ្ដាញទីក្រុងឆ្លាតវៃរបស់អាស៊ាន។
ក៏នាថ្ងៃដដែល AIPA បានដំណើរការសម័យប្រជុំពេញអង្គជាលើកដំបូង។តាមគម្រោង AIPA លើកទី ៣៩ នឹងបិទបញ្ចប់នាថ្ងៃទី ៦ កញ្ញា។
មុននេះ នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty និងប្រធានគណៈប្រតិភូជាមាជិក AIPA និងបណ្ដាប្រទេសសង្កេតការណ៍ AIPA បានជួបសម្ដែងការគួរសមប្រធាន AIPA លើកទី ៣៩ ប្រធានរដសភាសឹង្ហបុរីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម