បើកពិធីបុណ្យទេសចរណ៍រដូវក្តៅ Binh Dinh ២០១៧
នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីបើកពិធីបុណ្យទេសចរណ៍រដូវក្តៅ ឆ្នាំ ២០១៧ ដោយប្រធានបទ៖” Quy Nhon – Binh Dinh - វិលត្រឡប់មកវិញតំបន់សមុទ្រជាទីស្រឡាញ់”។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Vuong Duy Bien បានលើកច្បាស់ថា៖
“Binh Dinh ជាតំបន់ដីមានទេសភាពធម្មជាតិស្អាត ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ ប្រវត្តិសាស្ត្រ។ ការអភិវឌ្ឍន៍របស់ខឿនសេដ្ឋកិច្ច រួមជាមួយទឹកចិត្តរួសរាយរាក់ទាក់ របស់ប្រជាជន Binh Dinh ផ្នែកទេសចរណ៍នឹងមានការរួមវិភាគទានច្រើនថែមទៀត ចូលក្នុងសេដ្ឋកិច្ច សង្គមកិច្ច។”
ពិធីបុណ្យទេសចរណ៍រដូវក្តៅ Binh Dinh ឆ្នាំ ២០១៧ ប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើន គួរអោយទាក់ទាញ ប្រព្រឹត្តទៅពីខែឧសភាដល់ខែកញ្ញាឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម