19/05/2019 12:01 GMT+7 Email Print Like 0

បើកការិយាល័យតាំងបង្ហាញបន្ថែម សម្រាប់ដាក់តាំងនូវ “សកម្មភាពមួយចំនួនរបស់លោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ”

 ពិធីបើកការិយាល័យតាំងបង្ហាញបន្ថែម សម្រាប់ដាក់តាំងនូវ “សកម្មភាព​មួយ​ចំនួន​របស់​លោក​ប្រធាន​ហូជីមិញ​នៅវិមាន​ប្រធានរដ្ឋ” បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៧ ខែឧសភា។ ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក Vu Duc Dam បានអញ្ជើញចូលរួមកាត់ខ្សែបូ ក្នុងពិធីបើកផងដែរ។
 
រូបថត  ឯក​សារដែលមានតម្លៃ ចំនួន ៧៤ បានដាក់តាំងក្នុងការិយាល័យនេះ ដោយបង្ហាញពី​ការ​រួម​ចំណែក​ដ៏ធំធេង​រប​ស់លោកប្រធានហូជីមិញចំពោះបុព្វហេតុ នៃកា​រស្ថាបនា កិច្ចការពារនិងការអ​ភិវឌ្ឍន៍​ប្រទេសជាតិ ដើម្បី​សន្តិភាព និងវឌ្ឍនភាពសង្គមនៅលើពិភពលោក។ ការតាំងបង្ហាញនេះបានចែកជាពីរផ្នែក  រួមមាន ឯកសារ​ស្តីពីសកម្មភាព​នៃកិច្ចការផ្ទៃក្នុងរបស់លោកប្រធានហូ​ជីមិញ នៅវិមានប្រធានរដ្ឋ ដំណាក់​កាល ​១៩៥៤-១៩៦៩ និ​ងឯកសាររូបថតអំពីសកម្មភាពកិច្ចការបរទេសរប​ស់លោក​ប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ ដំណាក់​កាល ១៩៥៤ - ១៩៦៩ ផងដែរ។
 
សូមគូ​សបញ្ជាក់ថា មណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅឯវិមានប្រធានរដ្ឋ  ជាកន្លែង​ដែល​លោក​ប្រធាន​ហូជីមិញ​បាន​ស្នាក់នៅនិងធ្វើការចាប់ពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ ១៩៥៤ រហូតដល់ថ្ងៃទី១ខែកញ្ញា ឆ្នាំ ១៩៦៩។ ក្នុងអំឡុង​ពេល​១៥​ឆ្នាំនោះ លោកប្រធាន ហូជីមិញបានរួមជាមួយមជ្ឈិមបក្ស និងរដ្ឋាភិបាល ដាក់ចេញនូវ​គោល​មាគ៌ា​យុទ្ធសាស្ត្រ​ជា​ច្រើន ក៏ដូចជាគោលនយោបា​យត្រឹមត្រូវសម្រាប់បដិវ​ត្តន៍វៀត​ណាម ព្រមទាំងដឹក នាំប្រជាជ​ន​អនុវត្តន៍​នូវភារ​កិច្ចសំ​ខាន់ៗ ដើម្បីកសាងសង្គមនិយម​នៅភាគខាងជើង និងរំដោះភាគ​ខាង​ត្បូង ឈានដល់​ឯកភាព​ប្រទេសជាតិ​ទាំងស្រុង ​រួមចំណែកទៅក្នុងការតស៊ូប្រយុទ្ធ ដើម្បីឯករាជ្យជាតិ ដើម្បីប្រជាធិ​បតេយ្យ សន្តិភាពនិ​ង​វឌ្ឍនភាពលើទូទាំ​ងពិភព​លោក៕

 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ