• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បូកសរុបសកម្មភាពនៃគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមនៃរដ្ឋសភា នីតិកាលទី១៣


បូកសរុបសកម្មភាពនៃគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមនៃរដ្ឋសភា នីតិកាលទី១៣

នារសៀលថ្ងៃទី២៨ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការទទួល​បន្ទុក​បញ្ហាសង្គម នៃ​រដ្ឋសភា​វៀត​ណាម​ បាន​រៀបចំកិច្ចប្រជុំលើកទី១៥ បូកសរុប​ការងារនៃគណៈកម្មាធិការ រដ្ឋសភា​នីតិកាល​ទី១៣។ របាយ​ការណ៍​បូក​សរុប បាន​សរអោយឃើញថា៖ ក្នុងអាណត្តិរដ្ឋសភា នីតិកាលទី១៣នេះ គណៈកម្មាធិការទ​ទួលបន្ទុក​បញ្ហា​សង្គម បាន​អនុវត្តបរិមាណការងារ​ជាច្រើន លើគ្រប់វិស័យ សម្រេច​ល្អភារកិច្ចដែល​បានប្រគល់​ជូន រួម​ចំណែក​សំខាន់​ក្នុង​ការផ្លាស់​ប្តូរថ្មី លើកកំពស់​គុណភាព ប្រសិទ្ធិភាពនៃសកម្មភាពរបស់រដ្ឋ​សភា។ គណៈ​កម្មាធិការ​បាន​សកម្ម​ ចូលរួមការបូកសរុបការងារអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩២ ផ្តល់មតិចំពោះសេចក្ដី​ព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩២ និង​អនុវត្តរដ្ឋ​ធម្មនុញ្ញថ្មី។ ចំពោះការងារឃ្លាំមើល គណៈ​កម្មាធិការបានជួយ​រដ្ឋសភា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុវត្ត​ការងារឃ្លាំ​មើលកំពូល ការអនុវត្តគោលនយោបាយ ច្បាប់ស្ដីអំពីបញ្ហាសង្គម។ ពីលទ្ធផល​ដែលទទួល​បាន​នេះ គណៈកម្មាធិការបានរួមចំណែកកសាង បណ្ដាគោលនយោ​បាយសំខាន់ៗ ស្ដីអំពីពលកម្ម ការងារ​ធ្វើ សន្តិសុ​ខស​ង្គម ថែទាំសុខភាព ចំនួនប្រ​ជាជន និងគោលនយោបាយជំរុញសមភាព​ភេទ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top