• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់ជំរុំវិស្សមកាលកុមាររវាងប្រទេសចំនួន៣ កម្ពុជា ឡាវ វៀតណាម ឆ្នាំ២០១៨

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅនូវពិធីបិទបញ្ចប់ជំរុំវិស្សមកាលកុមាររវាងប្រទេសចំនួន៣ កម្ពុជា ឡាវ វៀតណាម លើកទី៥ ក្រោម ប្រធានបទ “រង្វង់ដៃមិត្តភក្តិ”។

ក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា កុមារប្រមាណ ២០៥ នាក់និងកម្មាភិបាលគ្រប់គ្រង​ប្រមាណ ៤១ នាក់នៃប្រទេសកម្ពុជា ឡាវនិងវៀតណាម បានចូលរួមសកម្មភាពដ៏ផុសផុលជាច្រើនដូចជា៖ ទៅទស្សនារមណីយដ្ឋាន ល្បីល្បាញនៅទីក្រុងហូជីមិញ និងឆ្លងកាត់ពិសោធន៍ខ្សែរថយន្តក្រុងផ្លូវទឹកជាដើម។

ជំរុំវិស្សមកាលលើកនេះបានរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព បង្កើតទីលានលេងរួមមានប្រយោជន៍ជាច្រើនសំរាប់កុមារនៃប្រទេសទាំងបី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top