បរិយាកាសទទួលបុណ្យណូអែលនៅទីក្រុងហាណូយ
រួមជាមួយបរិយាកាសទទួលបុណ្យគ្រីសម៉ាស់ លើទូទាំងប្រទេសនោះ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ប្រជាជនរដ្ឋធានីហាណូយ បាននាំគ្នាហូរមកវិហារកាតូលិចនិងកន្លែងកំសាន្តនានា ដើម្បីទទួលបុណ្យណូអែល។ នៅវិថីដូចជា Luong Van Can, Hang Ma, Hang Luoc, Trang Tien និង Ba Trieu ត្រូវបានគ្របដណ្តបដោយពន្លឺភ្លើងចែង ចាំងលើដើមស្រល់ និងរូបតាណូអែលជាដើម។ បរិយាកាសទទួលបុណ្យគ្រីសម៉ាស់ឆ្នាំនេះ ក៏បានទាក់ទាញមនុស្សច្រើនទៅទស្សនាមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជា Vincom Ba Trieu. Lotte Lieu Giai Royal City Nga Tu So។ លោក Truong Tuan Hiep នៅខ័ណ្ឌThanh Xuan បានឲ្យដឹងថា៖
“មកដល់ទីនេះខ្ញុំមានអារម្មណ៍សប្បាយណាស់ ហើយមនុស្សច្រើនក៏មកទីនេះ ដើម្បីរួមសប្បាយជាមួយបុណ្យណូអែលដែរ។ បុណ្យនេះគឺសម្រាប់មនុស្សគ្រប់រូប មិនត្រឹមតែសម្រាប់លោកខាងលិចនោះទេ។ សូមប្រសិទ្ធិពរជូនឲ្យគ្នាយើងមានជីវ ភាពសុខសាន្តត្រាន បុណ្យគ្រីសម៉ាស់សប្បាយរីករាយ និងឆ្នាំថ្មីពោរពេញទៅដោយ សុភមង្គល”។
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញវិញ មនុស្សរាប់ហ្មឺននាក់បានហូរមកកណ្តាលទីក្រុង ដើម្បីទទួលបុណ្យណូអែលផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម