• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយាកាសទទួលបុណ្យណូអែលនៅទូទាំងប្រទេស


 បរិយាកាសទទួលបុណ្យណូអែល 

រួមជាមួយបរិយាកាសទទួល​បុណ្យណូអែលនៅទូទាំងប្រទេស​ នាយប់ថ្ងៃទី២៤ ​ខែធ្នូ ឆ្នាំ២០១​៧ ប្រជាជន​រដ្ឋធានីហាណូយ​ បាន​ហូរមកវិហារនានានិងទីតាំ​ងកំសាន្ត​ច្រើន​កន្លែងសំដៅ ចូលរួម​សប្បាយរីក​រាយ​ជា​មួយ​បុណ្យ​ណូអែល។​

លោក Tran Thanh Duong ជន មួយរូបនៅហាណូយបានចែក រំលែក ថា៖​“ឆ្នាំនេះ​ខ្ញុំឃើញ​ថាបរិយាកាស​សប្បាយ​ក្រៃលេ​ង​ ជា​ពិសេស នៅកន្លែងដើរ កំ​សាន្តជំ​វិញ​បឹង Guom និងវិថីដើរថ្មើរ​ជើង​។ ខ្ញ្ញុំឃើញថា បរិយាកាស​នេះអស្ចារ្យ​​ណាស់ ហើយឆ្នាំណាក៏ដូចឆ្នាំណាដែ​រ ខ្ញុំតែង ​តែនាំគ្រួសារដើរលេងក្នុងរាត្រី​បុណ្យ​ណូអែល​ផងដែរ​”។ រីឯ​អ្នក​ស្រី Nguyen Mai Anh អាណិកជនមួយរូប​មកពីប្រទេស​កាណាដាបាន ឲ្យដឹ​ងថា៖

"​ក្នុងឱកាស​បុណ្យណូអែល មនុស្សគ្រប់រូបបានដើរលេង និងមាន​ពេលវេលានៅ ជាមួយមនុស្ស​ដែលយើង​ស្រឡាញ់។​ ខុសពី​ប្រទេសដទៃ ពោលគឺនៅ ​បរទេស គេទទួល​បុណ្យចូល​ឆ្នាំសកលផង និងតាម​ទំនៀម​ទម្លាប់​គ្រីស្ទសាសនា​ផង ដូ​ច្នេះគេចង់នៅក្នុងផ្ទះ រីឯនៅ​វៀត​​ណាម​វិញ ​មនុស្សម្នា​ តែង​តែចង់ដើរលេងដើ​ម្បី ទទួល​យក​នូវអារម្មណ៍​សប្បាយ​រីករាយ”។

​រាត្រីបុណ្យណូអែល​នៅទីក្រុងហូជីមិ​ញគឺអ៊ូអ​រណាស់។ សកម្មភាពវប្បធម៌ កំសាន្តបាន​ប្រព្រឹត្ត​ទៅទាក់ទាញ​ការចូលរួម​​របស់​ប្រជាជនច្រើនកុះករ​។ បរិយាកាស បុណ្យណូអែលក៏បា​នគ្រប​ដណ្តប់ទូទាំង​ខេត្ត Nam Dinh (ភាគ​ខាង​ជើង​វៀតណាម)។ មនុស្សគ្រប់​រូបបាន​ប្រមូលផ្តុំតាម​វិហារដើម្បី​ទទួល​ព្រះនិងបួង​សួង​សូម​សេចក្តី​សុខ ជូន​គ្នាទៅវិញ​ទៅម​ក។​

​នៅខេត្ត Phu Yen ដែលជាខេត្តមួយមានចំនួនគ្រីស្ទសាស​និក​ជាង១៨ពាន់នាក់ កំពុងរស់នៅ។ ​សម្រាប់​ប្រជាជន​នៅទី​នេះ បុណ្យណូអែលជាពិ​ធីបុណ្យធំមួយដែ​ល សម្តែងនូវការគោរ​ពចំពោះព្រះ​។​ នៅ Tay Nguyen នារាត្រី​ថ្ងៃទី២៤ ខែធ្នូ ដង​វិថីនានា នៅ​ទីក្រុង​ Pleiku បានតែងលំអដោយភ្លើងចែង​ចាំងគួ​រឲ្យទាក់​ទាញ។ មនុស្ស​ម្នាបា​ន សប្បាយ​កំសាន្តជុំវិញ​លោកតាណូអែលផងដែរ៕

 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top