13/06/2019 10:56 GMT+7 Email Print Like 0

បន្តសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤

 បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ ក្នុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី១២ ខែ​មិថុនា​ ឆ្នាំ​២០១៩ អំពីគម្រោងច្បាប់ស្តីពីកា​រឆ្លង ដែនរបស់ប្រជាពលរដ្ឋវៀតណា​ម​នោះ ប្រតិភូបាន​សង្កត់​ធ្ងន់​លើការ​ដាក់ឲ្យ​ច្បាប់នេះចេញជាធរមាន  ដើ​ម្បីកំណត់​ជាក់​លាក់​នូវ​បែប​បទ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្លង​ដែន​របស់​ប្រជាពល​រដ្ឋវៀត​ណាម។
 
ទន្ទឹមនឹង​នោះ គឺជំរុញការធ្វើកំណែទម្រង់បែបរដ្ឋបាល ដោយអនុវត្តសមិទ្ធផល វិទ្យាសាស្ត្រនិង​បច្ចេក​វិទ្យា​ក្នុង​ការ​គ្រប់​គ្រងការឆ្លងដែន ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ​ជាតិ​និង​ការធ្វើសមាហរណកម្មអន្តរ​ជាតិ។ សមាជិកាសភា Ha Thi Lan បានលើក​ឡើង​ថា៖ វៀតណាម​គួរតែចេញ​ផ្សាយលិខិត​ឆ្លងដែនដែល​ភ្ជាប់បន្ទះ​អេឡិចត្រូនិក​និង​ត្រួតពិនិត្យ​ការឆ្លង​ដែន​តាម​រយៈច្រក​ទ្វារត្រួត​ពិនិត្យ​ស្វ័យប្រវត្តិ​។ លោកស្រី Ha Thi Lan មានប្រសា​សន៍ថា៖ “ការចេញលិខិត​ឆ្លងដែន​អេឡិចត្រូនិកដើម្បី​ធានាសុវត្ថិភាព​និងសន្តិសុខ។ ម៉្យាងវិញទៀត នៅក្នុងលិខិតឆ្លងដែនអេ​ឡិចត្រូនិក ដែលបានបញ្ចូលយ៉ាង​ពេញលេញ​នូវទិន្នន័យ​ផ្ទាល់ខ្លួននិងលក្ខណៈជីវមាត្រ ដែលអាចជំនួសឯកសា​រអត្តសញ្ញាណ។ ក្រៅពីនេះ ​អាចជួយ​ការត្រួត​ពិនិត្យ​តាមច្រកព្រំដែនបានលឿននិងត្រឹមត្រូវ​ជាង។ នៅពេលអនុវត្តការត្រួត​ពិនិត្យដោយ​ប្រព័ន្ធគ្រប់​គ្រង​ដោយ​ស្វ័យប្រវត្តិ និងជួយបន្ថយបែបបទ ពេលវេ​លា និងស្ថានភាពកកស្ទះនៅតាមច្រកព្រំដែ​ន ជាពិសេសគឺ​ឆ្លើយតប​ទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាព​លរដ្ឋតែម្តង”។ មុននោះ រដ្ឋសភាបានផ្ទៀ​ងស្តាប់ របាយ​ការណ៍​ស្តីពី​​លទ្ធផលនៃកិច្ច​ពិភាក្សានិងសំណើដោយស្នើសុំការ​តែងតាំងចៅ​ក្រមតុលា​ការកំពូល​និង​បញ្ជីឈ្មោះ​សមាជិក គណៈកម្មាធិការរាប់សន្លឹកឆ្នោ​តផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ