• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព


 បញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់ទៅស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព (រូបថត៖ ក្រសួងការបរទេសវៀតណាម)
 

នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាសចរណ៍ VietJet បាន​សម្របសម្រួលជាមួយអាជ្ញាធរកូរ៉េខាងត្បូងដើម្បីជួយបញ្ជូនពលរដ្ឋវៀតណាមចំនួន ២៣០ នាក់​មក​ពី​ប្រទេស​កូរ៉េខាងត្បូង​ ត្រឡប់មកកាន់ស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។
 
អ្នកដំណើរនៅ លើជើង​ហោះហើររួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ សិស្សានុសិស្ស បាន​បញ្ចប់វគ្គសិក្សា ដែលជួបការលំបាកក្នុងការស្នាក់ អ្នកធ្វើដំណើរកំសាន្តទេសចរណ៍ អ្នកទៅ​បំពេញ​ការ​ងារក្នុងរយៈពេលខ្លី ពលករមានទិដ្ឋាការ និងកិច្ចសន្យាការងារផុតកំណត់ រួមជាមួយ​នឹង​ករណី​លំបាក​ពិសេសផ្សេងៗ​ទៀត។ ភ្លាមៗបន្ទាប់ ពី​យន្ត​ហោះបាន​ចុះចតនៅ​អាកាសយានដ្ឋាន នៅ​ប្រទេស​វៀត​ណាម​​ ក្រុមអាកាសយានិក និងអ្នកដំណើរ ទាំង​នេះត្រូវបានពិនិត្យសុខភាព និងធ្វើ​ ចត្តាឡីស័កយ៉ាង​ម៉ឹងម៉ា​ត់​ស្រប​តាមការកំណត់​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top