21/06/2019 11:10 GMT+7 Email Print Like 0

បន្តប្រគល់សិទ្ធិអោយតំបន់ក្នុងការវិនិយោគលើសំណង់ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាពិព័រណ៍មួយអំពីបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ (រូបថត៖ VGP)
 

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ដែរ ថា វៀត​ណាម​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន១០ដែលរងការ​ខូចខាត យ៉ាងធ្ងន់ធ្ងរ​បំផុត​ដោយ​បម្រែ​បម្រួល​អាកាសធាតុ​និង​គ្រោះមហន្ត​រាយ​ធម្មជាតិ បង្កឡើង ហេតុនេះហើយបក្សនិងរដ្ឋយកចិត្តទុក​ដាក់យ៉ាងខ្លាំងដល់ការ​ងារ​ទប់ ទល់​នឹង​គ្រោះមហន្ត​រាយ​។
 
នាព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ អន់ឡាញ​ទូទាំង​ប្រទេស​បូកស​រុប​ការងារ​ទប់​ទល់​នឹង​គ្រោះមហន្ត​រាយធ​ម្មជាតិ និងស្វែងរក ជួយសង្គ្រោះ ឆ្នាំ២​០១៨ ក៏ដូចជាដាក់អោយ​ដំណើរ​ការភារ​កិច្ចនា​ពេលខាង​ មុខផងដែរ។ អញ្ជើញថ្លែ​ងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបា​នអោយ​ដឹងថា នឹង ជំរុញខ្លាំង​នូវការ​ប្រគល់​សិទ្ធិស​ម្រេចទៅអោយថ្នាក់ដឹកនាំតំបន់ ​ដើម្បី​ព​ន្លឿនដំណើរ​ ការនៃគម្រោង​ទប់ទល់​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​។ លោកបានអញ្ជើញមាន ប្រ​សាសន៍ថា​៖
 
“ការសម្រេចចិត្តដោះស្រាយបញ្ហាមួយចំនួនទាក់ទិនដល់គ្រោះមហន្តរាយ ធម្មជាតិ គឺពឹង​ផ្អែក​លើប្រធាន​ខេត្ត​សឹង​តែ​ទាំង​ស្រុង លើក​លែងតែបញ្ហាប្រតិបត្តិ អាងស្ដុកទឹកធំៗទើបត្រូវ​មានការបញ្ជាណែនាំពីមជ្ឈឹមប៉ុណ្ណោះ។​ ឬក៏​ការ​សម្រេច ចិត្តស្ដីពីដំណោះស្រាយ និងសំណង់ជាបន្ទាន់ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ គឺចំណុះ​សិទ្ធិ​អំណាច​របស់​ប្រធានខេត្តផងដែរ”។
 
នាយករដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ដែរ ថា វៀតណាម​ជាប្រទេស​មួយក្នុង​ចំណោម​ប្រទេសចំនួន១០ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរបំផុតដោយបម្រែ​បម្រួល​អាកាស​ធាតុ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ បង្កឡើង ហេតុនេះហើយបក្សនិងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារទប់ ទល់​នឹង​គ្រោះ​​មហន្តរាយ ហើយបានបញ្ជាណែនាំអោយពង្រឹងក្បាលម៉ាស៊ីន​ ទទួលបន្ទុកការងា​រនេះ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ