• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បទចម្រៀង “Ghen Co Vy” របស់សិល្បករវៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ


 ពិធីករ John Oliver មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទចម្រៀង “Ghen Co Vy”  
 

MV បទចម្រៀង “Ghen Co Vy”  ដែលជាបទចម្រៀងដើម្បីឃោសនាការ ការបង្ការទប់ទល់ Covid-19 របស់​ក្រសួង​សុខាភិបាល​វៀតណាម ដែលសម្តែងដោយតារាចម្រៀងវៀតណាម Min, Erik និងតន្ត្រីករ Khac Hung មកំ​ពុង​ធ្វើ​អោយទស្សនិកជន មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិទៀតផង បានចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ផងដែរ។

បទ​ចំរៀងនេះ ត្រូវបានគេចាត់ទុក ថាជាគំរូ ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការបង្ការ និងទប់ស្កាត់ជំងឺរាត ត្បាត​ ដល់ប្រជាជន តាមរយៈតន្រ្តី ដែលបានរួមចំណែក ក្នុងការផ្សព្វ ផ្សាយ ដល់សហគមន៍ថា ចូរយើង​ទាំង​អស់​គ្នា ​ត្រូវអនុវត្តរាល់ទម្លាប់បង្ការជំងឺនិងរីកសាយ​ភាយ​ប្រការល្អប្រសើរបំផុត ដើម្បីយក​ឈ្នោះលើ​ជំងឺ​រាត​ត្បាត​។
 
សូម​រំលឹកថា នាថ្ងៃទី ១ ខែមិនានេះ MV បទចម្រៀង “Ghen Co Vy”  បាន​លេច​ឡើង​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​នៅក្នុង​កម្មវិធី “Last Week Tonight With John Oliver” ដែលជាកម្មវិធីមួយ​ដែលមាន​ឥទ្ធិពល​បំផុត​របស់​អាមេរិក​។ ពិធីករដ៏ល្បីឈ្មោះ លោក John Oliver បានស្ងើចសរសើរបទចម្រៀងនេះ ហើយបាននិយាយថា បទចម្រៀង​ “Ghen Co Vy”  បានក្លាយជាបាតុភូតសង្គម ដែលទាក់ទាញយុវវ័យឱ្យថតវីដេអូនិងរាំកំដរតាម បទភ្លេង។ ទស្សនិកជ​នជាច្រើនបានចែករំលែកថាពួកគេចូលចិត្តក្បាច់រាំ “viral” ក្នុងបទចម្រៀង ដែលត្រូវ​បាន​ចាក់​​ផ្សាយនៅកម្មវិធី Late Week Tonight ផងដែរ។ សូម្បីតែ ទស្សនាវដ្តី Billboard ក៏បានកោតសរសើរ ចំពោះ ​“Ghen Co Vy”  ដោយបានវាយតម្លៃថា បទចំរៀង​នេះពិត​ជា​គួរឱ្យ​ចាប់​អារម្មណ៍​និង​គួរ​ឱ្យ​ចង់​ស្តាប់​ណាស់​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

Top