28/06/2020 14:41 GMT+7 Email Print Like 0

បណ្តាប្រទេសអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីជំនះរាល់ឧបសគ្គ

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនា តាមប្រព័ន្ធវិដេអូ។ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ាន ២០២០។  កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ានចំនួន ១០ អគ្គលេខាធិការអាស៊ាន Lim Jock Hoi និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទសារព័ត៌មាន ដោយជម្របនូវលទ្ធិផលនៃកិច្ចប្រជុំកំពុលអាស៊ាន លើកទី ៣៦ (រូបថតៈ TTXVN)


ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Widodo បានបញ្ជាក់ថា ដោយមានមូលដ្ឋានគ្រឹះជាសហគមន៍រឹងមាំមួយ អាស៊ានអាចជំនះពុះពារលើការលំបាកបច្ចុប្បន្ននេះនិងអាចបង្វែស្ថានភាពប្រសើរជាង។ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការដឹកនាំការផ្លាស់ប្តូរនេះ។

នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការពារជាតិថៃ លោក  Prayut Chan-o-cha បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងបានថ្លែងសុន្ទរកថា ដោយអះអាងថា អាស៊ានគួរតែសហការដើម្បីរក្សាលក្ខណៈមជ្ឈភាពរបស់អាស៊ាន នៅក្នុងរចនាសម្ព័ន្ធតំបន់។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីថៃរូបនេះ បានស្នើឱ្យមានសកម្មភាពចំនួន ៣ ដើម្បីជំរុញអាស៊ានក្រោយ COVID-19 នោះគឺ អាស៊ានមានទំនាក់ទំនងកាន់តែខ្លាំង អាស៊ានកាន់តែរឹងមាំ ហើយអាស៊ានមានភាពស៊ាំល្អប្រសើរ។

ចំណែកឯនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong បានបញ្ជាក់ថា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់វិលត្រឡប់ទៅរកសភាពធម្មតាវិញ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់គំនិតផ្តួចផ្តើមដែលបានស្នើឡើង។ ទន្ទឹមជាមួយគ្នានោះ បណ្តាប្រទេសក្នុងតំបន់ក៏ចាំបាច់ត្រូវបន្តពង្រឹងតួនាទីជាមជ្ឈភាពនិងសាមគ្គីភាពនៅក្នុងអាស៊ាន។ យោងតាមលោករូបនេះ នេះជាផ្លូវសម្រាប់អាស៊ានក្លាយជាតំបន់ដែលមានសុវត្ថិភាពនិងវិបុលភាព។

ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះតួនាទីដ៏លេចធ្លោរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០។ សម្តេចហ៊ុនសែនបានសង្កត់ធ្ងន់ថា អាស៊ានកំពុងខិតខំប្រឹងប្រែងកសាងសហគមន៍និងសាមគ្គីភាពក្នុងក្របខ័ណ្ឌពហុភាគី ខណៈដែលវិបត្តិពិភពលោកកំពុងជះឥទ្ធិពលដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ។ 

ចំពោះមុខបម្រែបម្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោកនោះ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាពនិងវិបុលភាពនៅសមុទ្រខាងកើត។ ការវិវឌ្ឍន៍ថ្មីៗនៅសមុទ្រខាងកើត ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបញ្ចប់យ៉ាងឆាប់ៗនូវក្រមប្រតិបត្តិ (COC) ដើម្បីថែរក្សាសន្តិភាពនៅសមុទ្រខាងកើត។ ក្នុងន័យនេះ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែន មានប្រសាសន៍ថា ភាគីពាក់ព័ន្ធគួរតែផ្តោតលើការអត់ធ្មត់ និងប្រើប្រាស់ដំណោះស្រាយដោយសន្តិវិធីសមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ផងដែរ។

យោងតាមនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith គឺចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក ដើម្បីកុំឲ្យជំងឺរាតត្បាត COVID-19 មានការផ្ទុះឡើងម្តងទៀត។ ម្យ៉ាងវិញទៀត មានការត្រៀមខ្លួនសម្រាប់ការស្តារសេដ្ឋកិច្ច - សង្គម ក្រោយជំងឺរាតត្បាត ជាពិសេស ស្តារពីវិស័យដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតនេះតែម្តង។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវឆ្លើយតបយ៉ាងឆាប់រហ័សនិងត្រឹមត្រូវដើម្បីសម្របសម្រួលសកម្មភាពក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តី លោក Muhyiddin បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីរក្សាទស្សនៈថា សមុទ្រខាងកើតចាំបាច់ត្រូវបានរក្សាជាសមុទ្រសន្តិភាពនិងពាណិជ្ជ កម្ម។ រាល់បញ្ហាទាំងអស់ដែលទាក់ទងនឹងសមុទ្រខាងកើត ត្រូវតែដោះស្រាយដោយសន្តិវិធី ដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi បានសង្កត់ធ្ងន់ថា នេះជាលើកទី ១ ក្នុងរយៈពេល ២៣ ឆ្នាំដែលសេដ្ឋកិច្ចអាស៊ានត្រូវថយចុះដោយសារជំងឺរាតត្បាត។ ដ្បិតដូច្នេះ បណ្តាប្រទេសអាស៊ានបានទទួលជោគជ័យក្នុងការចាត់វិធានការរហ័សនិងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ