នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី
អញ្ជើញផ្តល់អនុសាសន៍ នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ២០១៦ និងអនុវត្តភារកិច្ចឆ្នាំ២០១៧ របស់បណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បេសកកម្មធំបំផុតរបស់បណ្ឌិតសភា ក្នុងដំណាក់កាលបច្ចុប្បន្នគឺរួមចំណែកធ្វើឲ្យបញ្ញាវ័ន្ត និងខឿនវិទ្យាសាស្ត្រវៀតណាម អាចចូលរួមសកម្មទៅក្នុងសង្វាក់តម្លៃចំណេះដឹងសកល លោកដោយម្ចាស់ការ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាណែនាំថា នាពេលខាងមុខ បណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមគប្បីចំណាយពេលវេលានិងប្រ ភពកម្លាំងសមស្របដើម្បីស្រាវជ្រាវ អនុវត្តរាល់សមិទ្ធិវិទ្យាសាស្ត្រ ចូលក្នុងជីវភាព រស់នៅជាក់ស្តែងបង្កើតការតភ្ជាប់ រវាងការសា្រវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាមួយ ផលិតកម្ម អាជីវកម្មនិងការចាប់ផ្តើមអាជីព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម