21/05/2019 11:03 GMT+7 Email Print Like 0

បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខរបស់អាមេរិកបញ្ឈប់ការផ្ដល់ គ្រឿងបន្លាស់ដល់ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei


 និមិតរូបរបស់ក្រុមហ៊ុន Huawei នៅការិយាល័យរបស់ក្រុមនេះនៅក្វាងទុងប្រទេសចិន(រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិចដូចជា Intel Corp, Qualcomm Inc, Xilinx Inc និង Broadcom  Inc រួម​​ទាំងក្រុមហ៊ុន បច្ចេកវិទ្យាដូចជា Google និង Alphabet Inc បានប្រកាសបញ្ឈប់ការផ្ដល់ software និង​សេវាកម្ម​ software មួយចំនួនទៀតដល់ Huawei ផងដែរ។
 
បណ្ដា​សម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់អាមេរិកបានបញ្ឈប់ការផ្ដល់ software និងបណ្ដា​គ្រឿង​បន្លាស់​ដ៏សំ​ខាន់​ៗ​ដល់​សម្ព័ន្ធ​​ក្រុម​ហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ដោយគោរពតាមក្រិត្យនីតិប្រតិបត្តិរបស់ លោកប្រធានាធិបតី Donald Trump ស្ដីពីហាមប្រាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកទិញ ឬប្រើប្រាស់ឧបករណ៍បរទេស ដែលអាច​បង្កគ្រោះថ្នាក់​ដល់សន្តិសុខអាមេរិក។
 
បណ្ដាក្រុមហ៊ុន​ផលិតបន្ទះឈីបអេឡិចត្រូនិចដូចជា Intel Corp, Qualcomm Inc, Xilinx Inc និង Broadcom  Inc រួមទាំងក្រុម​ហ៊ុន បច្ចេកវិទ្យាដូចជា Google និង Alphabet Inc បានប្រកាសបញ្ឈប់ការផ្ដល់ software និងសេវាកម្ម​ software មួយចំនួនទៀតដល់ Huawei ផងដែរ។
 
ទ​ង្វើនេះរបស់បណ្ដា ក្រុមហ៊ុនអាមេរិក​អាចបង្កើន​ភាព​តាន​តឹង​រវាង​ទីក្រុង​វ៉ាស៊ីន​តោន​និង​ទីក្រុង​ប៉េកាំង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ