• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាកម្មវិធីសម្ដែងសិល្បៈអបអរសាទរទិវាឯកភាពប្រទេសជាតិ


កម្មវិធីសម្ដែងសិល្បៈ "ប្រទេសជាតិពោរពេញដោយសេចក្ដីសុខ"
 

 រំលឹកខួបលើកទី ៤៤ ទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ និងលើកទី ១៣៣ ទិវាពលករ​អន្តរជាតិ​ នោះ នាព្រឹកថ្ងៃទី ១ ខែឧសភា ខេត្ត  Gia Lai ក៏បានរៀបចំពានរង្វាន់ប្រណាំងទូកលើទន្លេ PoKo ។
 
អបអរសាទរ​ទិវារំដោះវៀតណាមភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី​ ៣០ ខេមេសា ឆ្នាំ២០១៩) នោះ នាយប់ថ្ងៃទី ៣០ ខែមេសា ទីក្រុងហូជីមិញ​បាន​រៀប​ចំ​បណ្ដា​កម្ម​វិធី​សម្ដែង​សិល្បៈ និង បាញ់កាំជ្រូចផ្កាលិល្បៈដ៏វិសេសវិសាល។ នៅក្នុងកម្មវិធីទាំងនេះ ប្រជាជនជាច្រើនរូប និងសាក្សី​ប្រវត្តិ​សាស្ត្របានរំលឹកអំពីអនុស្សាវរីយ៍ និងគ្រាគួរឲ្យចងចាំនៃយុទ្ធនាការហូជីមិញ ឆ្នាំ ១៩៧៥។ រឿងរ៉ាវអំពី​ជ័យជំនះ ខែមេសា កាលពី ៤៤ ឆ្នាំមុន ត្រូវបានដំណាលឡើងវិញ ដោយលើកត្រ​ដែត​នូវ​អត្ថន័យ​ដ៏ធំ​ធេង​​នៃ​កា​រតស៊ូប្រឆាំងអាមេរិកសង្គ្រោះប្រទេសជាតិ និងស្មារតីយកឈ្នះយ៉ាងប្ដូរផ្ដាច់របស់កងទ័ព និងប្រជា​ជន​​វៀត​​ណាមខាងត្បូង។ លោក  Huynh Minh Thanh ប្រជាជនទីក្រុងហូជីមិញមួយរូប​បានចែករំលែកថា៖
 ​
“កាល​ពី ៤៤ ឆ្នាំមុន កងទ័ពរំដោះបានឈានចូល Sai Gon។ បុព្វបុរសជំនាន់មុន បានបូជាសាច់ស្រស់ ឈាម​ស្រស់​ជាច្រើន​ ដើមើ្បមានទិវារំដោះ ទិ​វាឯករាជ្យ និងឯកភាពប្រទេ​ស​ជាតិ ក៏ដូច​ជាជួយ​វៀតណាម​អភិវឌ្ឍន៍​ដូច​បច្ចុប្បន្ន​នេះផង​ដែរ”​។
 
នាយប់​ថ្ងៃទី ៣០ ខែមេសា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ "ប្រទេស​ជាតិពោរពេញដោយសេចក្ដីសុខ" ដោយមានការចូលរួមរបស់ក្រុមសិល្បៈជាច្រើនរបស់ខេត្ត។ កម្មវិធី​នេះ ​មានឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលជាច្រើន ដោ​យលើកសរសើរបក្ស លោកប្រធា​នរដ្ឋហូជី​មិញ ប្រទេស​ជាតិ​ដ៏ស្រស់​បំព្រង​ និងរាល់សមិទ្ធផលក្នុងបុព្វហេតុ ក​សាង និងការពារមាតុភូមិ ​ក៏ដូចជាកសាងខេ​ត្ត Dak Lak ឲ្យកាន់​តែស្រស់បំព្រង​ផង​ដែរ​។
 
រំលឹកខួបលើកទី ៤៤ ទិវារំដោះ​វៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ​ និងលើកទី ១៣៣ ទិ​វាពលក​រអន្តរជាតិ​ នោះ នាព្រឹកថ្ងៃទី ១ ខែឧ​សភា ខេត្ត  Gia Lai ក៏បានរៀបចំពានរង្វាន់ប្រណាំ​ងទូក​លើទន្លេ PoKo ដ៏ពិសិដ្ឋ ផង​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top